ព្រះសង្ឃចំនួនពីរអង្គត្រូវបានអាជ្ញាធរស្រុកបសេដ្ឋនិងមន្ទីរធម្មការខេត្តកំពង់ស្ពឺ សម្រេចចាប់ផ្សឹកកាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ខណៈសមត្ថកិច្ចរកឃើញវត្ថុតាងមួយចំនួនក្រោយបំពានបម្រាមគោចរ។
ខេត្តកំពង់ស្ពឺះសមត្ថកិច្ចបានឃាត់រថយន្តពីរគ្រឿង និង មុខសញ្ញាសង្ស័យ ០៤នាក់ រួមទាំងព្រះសង្ឃពីរអង្គផងប៉ុន្តែព្រះសង្ឃពីរអង្គនោះត្រូវបានមេគណខេត្តកំពង់ស្ពឺផ្សឹករួចរាល់ហើយ នៅវេលាម៉ោង50 នាទីព្រឹកថ្ងៃទី 17 ខែមេសា ឆ្នាំ 2021ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 00និង00នាទី ថ្ងៃទី17 ខែមេសា ឆ្នាំ2021នៅលើផ្លូវជាតិលេខ41 ត្រង់ចំណុចភូមិអង្គដែកកណ្តាល ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កម្លាំងនគរ
បាលបានឃាត់រថយន្តចំនួន02គ្រឿង(ម៉ាកល៉ិចសីស300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AC-
1129 បើកបដោយឈ្មោះ ម៉ៅ ដែន ភេទប្រុស អាយុ34ឆ្នាំ នៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូខេត្តកំពត និងព្រះសង្ឃព្រះនាម នួន ចិត្តា ព្រះជន្ម36ព្រះវស្សា ព្រះចៅអធិការវត្តមុន្នីសោភណ្ឌ ភូមិតាដែងចាស់ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និង01គ្រឿងទៀត ម៉ាកតូយ៉ូតា ពាក់ស្លាកលេខភ្នំពេញ2AY-7708 បើកបរដោយឈ្មោះ យ៉ាន ថន ភេទប្រុស អាយុ19ឆ្នាំ នៅភូមិទ្វាថ្មី ឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត និងព្រះសង្ឃព្រះនាម ជីង អេងជៀក ព្រះជន្ម35ព្រះវស្សា ព្រះចៅអធិការវត្តបឹងស្រឡាន់ ភូមិបឹងសាឡាន់ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ) បានឆែកឆេររថយន្តរកឃើញដូចជា៖ ឯកសណ្ឋាននគរបាលជាតិថ្នាក់វរសេនីយ៍
ត្រី(អាវ និងមួក) ចានអាប៉ោង01 មេអាប៉ោងចំនួន04 តេឡេបញ្ជា01 និងស្រាបៀចំនួន05កំប៉ុង ។ ករណីនេះ ព្រះសង្ឃ02អង្គខាងលើនេះ ត្រូវបានផ្សឹកដោយមេគុណខេត្តកំពង់ស្ពឺ នៅវេលាម៉ោង05.00នាទីព្រឹក នៅថ្ងៃទី17.04.2021 ។ បច្ចុប្បន្នមុខសញ្ញាទាំង04នាក់ ឃាត់ខ្លួននៅអធិការដ្ឋានគរបាលស្រុកបសេដ្ឋ ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យរួមនឹងវត្ថុតាងទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺកសាងសំណុំរឿងបន្តចាត់ការតាមផ្លូវច្បាប់។ដោយះស្រះ ស្រង់













0 Comments