នារីម្នាក់មិនដឹងជាមានវិបត្តិអ្វី បានមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានច្បារអំពៅថ្មី សំណាងល្អអ្នកនៅក្បែរខាងជួយទាន់
ភ្នំពេញ ÷ នារី វ័យ២២ឆ្នាំម្នាក់ ត្រូវបានប្រជាពលរដ្ឋនៅក្បែរខាងបាននាំគ្នាជួយស្រង់ពីក្នុងទឹកទន្លេបានទាន់ពឹលវេលា ដោយមិនមានអ្នកណាម្នាក់បានដឹងថា រូបនាងមានវិបត្តិអ្វីឡើយ បានជាប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្ទនឯងបែបនោះ។ហេតុការណ៍នេះដៃរបានបង្ករការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉េាង 0៩ និង ៤៥នាទីព្រឹក ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២១ នៅចំណុចស្ពានព្រះមុនីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ស្រីពេជ្រ អាយុ ២២ឆ្នាំ មានទីលំនៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះដើរឡើងលើស្ពានព្រះមុនីវង្សថ្មី ក៏ស្តាប់តែឡើងលើបង្កាន់ដៃស្ពានលោតចូលទីក្នុងទឹកទន្លេតែម្តង ហើយក៏បង្ករអោយមានការភ្ញាក់ផ្អើលទៅអ្នកក្បែរខាងនាំគ្នាយកប៊ីដុងហែលទៅជួយបានទាន់ពេលវេលាយកមកដាក់អោយដេកមុខផ្ទះមួយកន្លែង។
ពាក់ពន្ធ័ទៅនិងករណីនារីវ័យក្មេងម្នាក់មកលោតទឹកប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនពីលើស្ពានព្រៈមុនីវង្សថ្មីនេះដែរ គេមិនដឹងថាមានវិបត្តិអ្វីឡើយ ព្រោះនាងមិននិយាយស្តីអ្វី ហើយកត្រូវបានកម្លាំងមានសម្ថកិច្ចហៅកង់បីមួយគ្រឿងដឹកជូនទៅផ្ទះឯព្រែកប្រា វិញបាត់ទៅ។ផាន់ណា









0 Comments