អំណោយដ៏ថ្លៃថ្លា របស់សព្វបុរស់ជនក្នុងនិងក្រៅប្រទេសជូនទៅដល់គ្រួសារ អុំស្រី រីម ដែលជាស្រី្តមេម៉ាយ
មានកូននិងចៅក្នុងបន្ទុកជាច្រើននាក់កំពង់រងការខ្វះខាត ស្ថិតនៅភូមិប្រធាតុ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
អ្នកចូលរួមក្នុងការឩបត្ថមរួមមាន>
១- លោក នុត ប៊ុណ្ណា និងក្រុមគ្រួសារ ចំនួនអង្ករ១បាវ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ
២- លោក សម្បូរណ៍ សែត និងក្រុមគ្រួសារ ចំនួន10ដុល្លា
៣- លោក sophea CT និងក្រុមគ្រួសារ ចំនួន30ដុល្លា
៤- លោកស្រី chhim socheat និងក្រុមគ្រួសារ ចំនួនអង្ករ១បាវ៥០គីឡូ
ថ្ងៃពុធ ២រោជ ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១
លោកជុំ ជេដ្ឋា ហៅលោក MC smileបាននាំយកអំណោយដ៍ថ្លៃថ្លារបស់សព្វបុរសជនក្នុងនិងក្រៅប្រទេសជូនទៅដល់
អុំស្រី រីម ដែលកំពង់រងការខ្វះខាត ក្នុងបន្ទុកគ្រួសារដែលជាបញ្ហាធ្វើអោយគាត់ពិបាកនិងបីបាច់ថែរក្សាកូនចៅក្នុងវ័យចាស់ជរាគ្មានទីពឹង
រួមមានអង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ព្រមទាំងថវិការ មួយចំនួនផងដែ។
អុំ ស្រីរីម ក៍សូមថ្លែងអំណរអគុណជូនទៅដល់ម្ចាស់អំណោយក៍ដូចជាម្ចាស់ទានដែលបានឩបត្ថមបរិច្ចាកសំភារះឩបភោគបរិភោគជា
អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ព្រមទាំងថវិការ កើតចេញដោយសេចក្តីជ្រះថ្លា ក្នុងការអាណិតអាសូរដល់រូបនាងខ្ញុំជាស្រ្តីមេម៉ាយត្រូវចិញ្ចឹមបីបាច់
ថែរក្សាកូនចៅជាច្រើននាក់
ជាចុងបញ្ចប់នាងខ្ញុំសូមបូងសួងដល់វត្ថុសក្កសិទ្ធក្នុងលោក ជួយតាមបីបាច់ថែរក្សានូវគុណឩបការះទាំងឡាយដែលកើតមាន សូមប្រសិទ្ធនូវពរទាំងបួនប្រការ
គឺអាយុ វណះ សុខះ ពលះកុំបីឃ្លៀនឃ្លៀតឡើយ ប្រាថ្នាសម្បត្តិ័មួយណាបានដូចសេចក្ដីបំណង....សូមអរគុណ
![]() |
ឆ្លៀតក្នុងឳកាសនេះផងដែរ សូមជំរាបជូនដល់ទ្រង្គឯកឩត្តម លោកឩញ្ញា អ្នកឩកញ្ញា អស់លោក លោកស្រី មានបំណងចង់ឩបត្ថម
ដល់បងប្អូនប្រជាពលរដ្ធដែលខ្វះខាត មានជាគ្រឿងឩបភោគបរិភោគក្តី ជាសំភារះក្តី ឬថវិកាក្តីតាមរយះ លោកជុំ ជេដ្ឋា ហៅលោកMC SMILE ឬតាមរយះ
សារព័ត៍មាន (គេហទំព័រកោះនរាហ៍)ក៍បាន........សូមអគុណ៕ smile














0 Comments