បុរសម្នាក់បានដេកស្លាប់នៅលើម៉ូតូនៅតាមបណ្តោយផ្លូវ60ម៉ែត្រខេត្តសៀមរាបបង្ក
ឲ្យមានការភ្ញាក់ផ្អើល..!
សៀមរាប÷ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងកាដ្ឋានរនគរបាលខេត្តសៀមរាប នៅមុននេះបន្តិច មាន បុរសម្នាក់បានស្លាប់នៅលើម៉ូតូ ម៉ាកសូមាអ៊ិច ពណ៌ខៀវ ពាក់ស្លាកលេខសៀមរាប 1V.0585 បង្កឲ្យមានការភ្ញាក់ផ្អើល ។
ហេតុការណ៍បានកើតឡើង នៅ វេលា ម៉ោង05ព្រឹក ថ្ងៃទី22 ខែ ឧសភា ឆ្នាំ 2021ចំណុចខាងត្បូងសណ្ឋាគារសុខា60 ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប.!!
នគរបាលបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សម្បត្តិ មុន្នី ភេទប្រុស អាយុ41ឆ្នាំ មានទីលំនៅ ក្នុងភូមិអញ្ចាញសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
យោងបើតាមនគរបាលបានបញ្ជាក់ថា ការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះ ផឹកស្រាស្រវឹងបណ្ដាលឱ្យខ្យល់គស្លាប់តែម្ដង។
ក្រោយពីបានពិនិត្យសាកសពរួចសមត្ថកិច្ចជំនាញបាន ប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយក្រុមការងារកោះនរាហ៍









0 Comments