ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ បណ្តាលអោយរងរបួសស្រាល។

Ticker

4/recent/ticker-posts

Ad Code

ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ បណ្តាលអោយរងរបួសស្រាល។

ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ បណ្តាលអោយរងរបួសស្រាល។





ខេត្តកំពង់ស្ពឺ÷  ថ្ងៃអង្គារ ១៤ កើត ខែ ជេស្ឋ ឆ្នាំ ឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០ និង ០០ នាទី នៅលើផ្លូវក្រាលកៅស៊ូលេខ 1KS1 ត្រង់ចំណុចភូមិច្រក ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានម៉ូតូ ០១ គ្រឿងម៉ាក  XR  ពណ៌ ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ឡឹក ហុន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ(របួសស្រាល) រស់នៅភូមិព្រៃអន្សែ ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីលិចទៅកើត លុះបើកទៅដល់ចំណុចខាងលើ បានបើកទៅបុកម៉ូតូ ០១ គ្រឿង ម៉ាក HONDA MD C50 ពណ៌ ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ មួង វឿន  ភេទ ស្រី អាយុ ៤៨ ឆ្នាំ(របួសធ្ងន់) ឌុបក្មេង ០៣ នាក់: ១/ ឈ្មោះ អាត សិទ្ធ ភេទ ប្រុស អាយុ ១០ ឆ្នាំ(របួសស្រាល)  ២/ ឈ្មោះ អាត វិសាល ភេទ ប្រុស អាយុ ០៨ ឆ្នាំ (របួសស្រាល) ៣/ ឈ្មោះ ម៉ាប់ ស្រីនាត ភេទ ស្រី អាយុ ០៧ ឆ្នាំ(របួសស្រាល) អ្នក ទាំង ០៤  រស់នៅភូមិច្រក ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នានិងបត់ឆ្លងទៅខាងត្បូងផ្លូវ) បណ្តាលឱ្យគ្រោះថ្នាក់មនុស្ស និង ខូចខាតសម្ភារដូចខាងក្រោម:

-របួសមនុស្ស ០៥ នាក់ ស្រី ០២ នាក់ (របួសធ្ងន់ ០១ នាក់ ស្រី)

ខូចខាតស្រាល ម៉ូតូ ០២ គ្រឿង   ចំណែក   ចំពោះវត្ថុតាងម៉ូតូទាំងពីរគ្រឿងខាងលើរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃក្រសាំង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។


ដោយស្រះស្រង់

Reactions

Post a Comment

0 Comments

Ad Code