ថយន្ដកុងទីន័រមួយគ្រឿងថយបើកកិនជាន់ម៉ូតូនារីបែកខួរបណ្តាលអោយស្លាប់ភ្លាមៗ

Ticker

4/recent/ticker-posts

Ad Code

ថយន្ដកុងទីន័រមួយគ្រឿងថយបើកកិនជាន់ម៉ូតូនារីបែកខួរបណ្តាលអោយស្លាប់ភ្លាមៗ


រថយន្ដកុងទីន័រមួយគ្រឿងថយបើកកិនជាន់ម៉ូតូនារីបែកខួរបណ្តាលអោយស្លាប់ភ្លាមៗ.!! 

 ខេត្តកំពង់ស្ពឺ÷ កាល នៅថ្ងៃទី20 ខែ ឧសភា ឆ្នាំ ២០២១ វេលាម៉ោង7និង05នាទី លើផ្លូវជាតិលេខ4គីឡូមែត្រលេខ(34-35) នៅចំណុចភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ដមួយគ្រឿង ម៉ាកInternational ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ3A-2246 សណ្ដោងសឺមីរ៉ឺម៉កពាក់ស្លាកលេខភ្នំពេញ4A-4596 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើបានឈប់ រួចបានថយក្រោយជាន់ម៉ូតូ01គ្រឿង ម៉ាកហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CC-8789 អ្នកបើកបរឈ្មោះ កុយ លី ដា ភេទស្រី អាយុ16 ឆ្នាំ រស់នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ដែលកំពុងឈប់ក្រោយរថយន្ដ បណ្ដាលអោយគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារដូចខាងក្រោម៖ ស្លាប់មនុស្ស01នាក់ស្រី នៅកន្លែងកើតហេតុ ខូចម៉ូតូ01គ្រឿងធ្ងន់ រថយន្ដមិនមានការខូចខាត ចំពោះឯវត្ថុតាងទាំង2គ្រឿងត្រូវបានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺចំណែកឯសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធើ្វបុណ្យតាមប្រពែណី។ ដោយស្រះស្រង់
Reactions

Post a Comment

0 Comments

Ad Code