សាហាវណាស់ ករណីកាប់សម្លាប់ចូលដល់ក្នុងផ្ទះ

Ticker

4/recent/ticker-posts

Ad Code

សាហាវណាស់ ករណីកាប់សម្លាប់ចូលដល់ក្នុងផ្ទះ



សាហាវណាស់ ករណីកាប់សម្លាប់ចូលដល់ក្នុងផ្ទះ

 ករណីឃាតកម្មកាប់សម្លាប់ជនរងគ្រោះចូលដល់ក្នុងផ្ទះនោះត្រូវបានគេស្គាល់

តាកែវ÷ ថ្ងៃសៅរ៍ ១០កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី 19 ខែមិថុនា គ.ស2021 ។

 ករណីឃាតកម្មកាប់សម្លាប់ ដែលស្ថិតនៅភូមិខ្នារទ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ នាវេលាម៉ោង10/46នាទីពេលយប់ 

តាមប្រភពពត៌មានបានឲ្យដឹងថា ករណីកាប់សម្លាខាងលើងនេះបណ្ដាលមកអំពីជម្លោះលេងបាល់ទះ ជនរងគ្រោះមានឈ្មោះថាមាំង ខេមរះ ភេទប្រុស អាយុ27ឆ្នាំ មុខរបរធ្វើរោងចក្រ។

 រហូតមកដល់មុនពេលជនល្មើសទាំងពីរនាក់មកកាប់សម្លាប់ទៅលើជនរងគ្រោះ ប្អូនស្រីរបស់ជនរងគ្រោះដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ថា 


ជនល្មើសទាំងពីរនាក់បងប្អូនបានរៀបចំដាវទុករួចជាស្រាច់ រងចាំឆ្លៀតឱកាស រួចហើយក៏ផ្លោះតាមរបងផ្ទះចូលមក

កាប់ជនរងគ្រោះបណ្ដាលឲ្យជនរងគ្រោះដាច់ករដៃឆ្វេងធ្លាក់ដល់ដី ហើយក៍បន្តកាប់កញ្ចឹងករពីខាងក្រោយរហូតដាច់ខ្យល់ដេកស្លាប់នៅនឹងថ្លុកឈាមតែម្ដង ។ 

សូមបញ្ជាក់ថា ជនដៃដល់ទាំងពីរនាក់បងប្អូនមានអាស័យដ្ឋានរស់នៅជាមួយជនរងគ្រោះ ភូមិ ឃុំខាងលើ ក្រោយពីកាប់សម្លាប់ទៅលើជនរងគ្រោះស្លាប់បាត់បង់ជីវិតហើយ ជនល្មើសទាំងពីរនាក់បងប្អូន បានដាក់មេផាយរត់បាត់អស់ទៅ

 បន្ទាប់ពីជនសង្ស័យរត់បាត់ស្រមោលមិនបានប៉ុន្មានផង

សមត្ថកិច្ចលោកក៍បានចុះមកដល់ ធ្វើកុសលវិច្ច័យរួចបាន ប្រគល់សព្វជូនគ្រួសារជនរងគ្រោះនិងកសាងសំណុំរឿងជូនដល់តុលាការដើម្បីតាមចាប់មកផ្ដន្ទាទោសទៅតាមច្បាប់។





តាមការបញ្ជាក់បន្ថែមពីប្រជាពលរដ្ឋបានដឹងថា មូលហេតុដែលអោយ ឈានទៅដល់ការកាប់សំលាប់នោះ ផ្តើមចេញពីទំនាស់ពាក្យសំដី រឿងលែងបាល់ទះ

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង10:46នាទីយប់ថ្ងៃសៅរ៍ទី19ខែមិថុនាឆ្នាំ2021ស្ថិតនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ៕រាយការណ៍ដោយ លោក សៀក ង៉ែត




Reactions

Post a Comment

0 Comments

Ad Code