ក្មេងប្រុសអាយុ៣ខួបម្នាក់ បានដាំក្បាលចូលទឹកពាងលង់ស្លាប់

Ticker

4/recent/ticker-posts

Ad Code

ក្មេងប្រុសអាយុ៣ខួបម្នាក់ បានដាំក្បាលចូលទឹកពាងលង់ស្លាប់

 


ក្មេងប្រុសអាយុ៣ខួបម្នាក់ បានដាំក្បាលចូលទឹកពាងលង់ស្លាប់​ បង្កការភ្ញាក់ផ្អើលដល់ឪពុកម្តាយ អ្នកជិតខាង​ និងសមត្ថកិច្ច នៅភ្នំពេញ ភ្នំពេញ​ ៖​ កាលពី ល្ងាច​ ថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ​២០២១​ ស្ថិតក្នុងភូមិជើងឯក​ សង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ ​ សពក្មេងប្រុសមានឈ្មោះ​ សុខ​ វុទ្ធីអាយុ៣ឆ្នាំ​ រស់នៅជាមួយម្ដាយឈ្មោះ​ ជាង​ អេម​ អាយុ២៥ឆ្នាំ​ និងឪពុកឈ្មោះ​ ហុក​ សុក​ អាយុ២៨ឆ្នាំ​ ។



មុនពេលកើតហេតុ​រូបគាត់បានឲ្យកូនប្រុសគាត់ជាជនរងគ្រោះទៅលេងផ្ទះជីដូន​នៅក្បែរផ្ទះរបស់ខ្លួន ឯរូបគាត់នៅមើលថែកូនតូចម្នាក់ទៀត ដែលទើបសម្រាលបាន២ខែ​ ដោយប្ដីចេញទៅធ្វើការដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ​ ។ លុះក្រោយមកក៏ស្រាប់តែមេឃធ្លាក់ភ្លៀងយ៉ាងខ្លាំងធ្វើឲ្យរូបគាត់ជាម្ដាយទៅមើលកូននៅឯផ្ទះយាយ តែមិនឃើញ​ក៏នាំគ្នាដើររកក៏ប្រទះឃើញក្មេងប្រុសរងគ្រោះលង់ទឹកក្នុងពាង​ រួចក៏ប្រញាប់លើកយកមកធ្វើចលនាស្ទើរគ្រប់បែបយ៉ាង​ តែទោះបីធ្វើបែបណាក៏ក្មេងប្រុសរងគ្រោះបានស្លាប់បាត់ទៅហើយ​ ។ ​ ក្រោយពេលក្មេងប្រុសលង់ទឹកស្លាប់បែបនេះ​ ធ្វើឲ្យឪពុកម្ដាយ​ សាច់ញាតិ​យំសោកស្ដាយយ៉ាងខ្លាំង​ ព្រមទាំងស្ត្រីជាម្ដាយបានសន្លប់បាត់ស្មារតីថែមទៀតផង​ ។




សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហើយទាក់ទងទៅជំនាញកោសល្យវិច័យដើម្បីមកពិនិត្យ​ ។ ក្រោយពីពិនិត្យសពជនរងគ្រោះរួចរាល់​ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា​ ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពាងប្រាកដមែន​ ហើយក៏ធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី​ ៕រាយការណ៍​ដោយ​ សារិទ្ធ
Reactions

Post a Comment

0 Comments

Ad Code