ករណី គ្រោះថ្នាក់ចរាចណ៍ម៉ូតូដួលខ្ទាតចូលក្រោមរថយន្ត.!!

Ticker

4/recent/ticker-posts

Ad Code

ករណី គ្រោះថ្នាក់ចរាចណ៍ម៉ូតូដួលខ្ទាតចូលក្រោមរថយន្ត.!!







ករណី គ្រោះថ្នាក់ចរាចណ៍ម៉ូតូដួលខ្ទាតចូលក្រោមរថយន្ត

ករណី គ្រោះថ្នាក់ចរាចណ៍ម៉ូតូដួលខ្ទាតចូលក្រោមរថយន្ត.!!

ខេត្តកំពង់ស្ពឺ÷ករណី គ្រោះថ្នាក់ចរាចណ៍ម៉ូតូដួលខ្ទាតចូលក្រោមរថយន្ត.!! នៅថ្ងៃសុក្រ ២ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង ៣០ នាទី

នៅលើផ្លូវជាតិលេខ ៥(៣៨.៣៩) ត្រង់ចំណុចភូមិឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានរថយន្ត ០១ គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A.3068 សណ្តោងសឺមីរុឺម៉ក ពណ៌ ខៀវ ពាក់ ផ្លាកលេខ ត្បូងឃ្មុំ 4A.0943 បើកបរដោយឈ្មោះ លឹម ដេវីត ភេទ ប្រុស អាយុ ២៤ ឆ្នាំ ឃាត់ខ្លួន រស់នៅភូមិថ្មី ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បើកបរក្នុងទិសដៅពីកើតទៅលិចលុះបើកមកដល់ចំណុចខាងលើ ស្រាប់តែមានម៉ូតូ ០១ គ្រឿងម៉ាក SUZUKI NEXT ពណ៌ ប្រផេះ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1G.6346 បើកបរដោយឈ្មោះ ហន ទីន ភេទ ប្រុស អាយុ ២៨ ឆ្នាំ ស្លាប់តាមផ្លូវ នៅពេលបញ្ជូនទៅមន្ទីរពេទ្យ រស់នៅភូមិខ្នាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បើកបរក្នុងទិសដៅស្របទិសគ្នាពីកើតទៅលិចបើកបរវ៉ាស្តាំលុះបើកមកដល់ចំណុចខាងលើ ម៉ូតូនោះបានក្រឡាច់នឹងគែមផ្លូវដួលបោកទៅលើផ្លូវថ្នល់ បណ្តាលឲ្យអ្នកបើកបរម៉ូតូខ្ទាតចូលក្រោមកង់ក្រោយនៃរថយន្តផ្នែកខាងស្តាំ បង្កគ្រោះថ្នាក់ដល់មនុស្សនិងខូចខាតសម្ភារដូចខាងក្រោម

ស្លាប់មនុស្ស ០១ នាក់ ប្រុស អ្នកបើកបរម៉ូតូ 

ខូចខាតស្រាល ម៉ូតូ ០១ គ្រឿង និង រថយន្ត ០១ គ្រឿង

ឃាត់ខ្លួនអ្នកបើកបររថយន្ត ឈ្មោះ លឹម ដេវីត 





     ចំពោះវត្ថុតាងរថយន្ត និង ម៉ូតូ រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាំងចាស់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ផាន់ណា




Reactions

Post a Comment

0 Comments

Ad Code