ប្រហែសមិនបានឡើយម៉ូតូទុកនៅក្បែរបន្ទប់ជួលដូចគ្នាលួចយកទៅទុកក្នុងបន្ទប់ជួលរបស់ខ្លួនទើបបែកការ

Ticker

4/recent/ticker-posts

Ad Code

ប្រហែសមិនបានឡើយម៉ូតូទុកនៅក្បែរបន្ទប់ជួលដូចគ្នាលួចយកទៅទុកក្នុងបន្ទប់ជួលរបស់ខ្លួនទើបបែកការ



 ប្រហែសមិនបានឡើយម៉ូតូទុកនៅក្បែរបន្ទប់ជួលដូចគ្នាលួចយកទៅទុកក្នុងបន្ទប់ជួលរបស់ខ្លួនទើបបែកការ.!! 


ភ្នំពេញ÷ ដោយមានការបញ្ជាផ្ទាល់

ពីលោកវរសេនីយ៍ឯកម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បញ្ជាឲ្យលោកវរៈសេនីយ៍ត្រីឃុន ឡេង នាយប៉ុស្តិ៍នគរបាលបឹងទំពុនទី 2 ដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យខាងលើ

នាំមកប៉ុស្តិ៍សាកសួរនាំបន្ត


ករណី លួចយកម៉ូតូមួយគ្រឿងម៉ាក zoomer-x កាលពីថ្ងៃទី 13 ខែមិថុនាឆ្នាំ២០២១ នៅវេលាម៉ោង 8 និង 45 នាទីនៅក្នុងក្រុមទី4 ភូមិក្បាលទំនប់ 3 សង្កាត់បឹងទំពន់ទី 2 ខណ្ឌមានជ័យ

ដោយជនសង្ស័យម្នាក់រស់នៅក្បែរបន្ទប់ជួលក្បែរគ្នាឃើញម៉ូតូជនរងគ្រោះបញ្ឈរទុកខាងមុខបន្ទប់ឃើញស្ងាត់ក៏មានឱកាសលួចម៉ូតូជនរងគ្រោះអូសចូលក្នុងបន្ទប់របស់ខ្លួន


ជនសង្ស័យមានឈ្មោះលឹម ទិត្យតុលា ភេទប្រុសអាយុ 23 ឆ្នាំជនជាតិខ្មែរមុខរបរ និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្នាក់នៅផ្ទះជួលផ្លូវ៦៩Bt ភូមិក្បាលទំនប់ 3 សង្កាត់បឹងទំពន់ទី 2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទលួចយកម៉ូតូអ្នកក្បែរបន្ទប់ជួលអូសចូលបន្ទប់ជួលខ្លួនឯង (គ្មានផ្ទុកសារជាតិញៀន)

ចំណែកឯជនរងគ្រោះមានឈ្មោះចាន់ ឡងឌី ភេទប្រុសអាយុ 28 ឆ្នាំជនជាតិខ្មែរ មុខរបរនិស្សិត ច្បាប់ ស្នាក់នៅចំណុចជាប់បន្ទប់របស់ជនសង្ស័យ កើតហេតុខាងលើ





ប្រភពព័ត៌មានពីជនរងគ្រោះបានដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះចាន់ ឡង់ឌីបានយកម៉ូតូមួយគ្រឿងមកទុកនៅខាងមុខបន្ទប់ជួលផ្លូវលេខ 69BT ភូមិក្បាលទំនប់ 3 សង្កាត់បឹងទំពន់ទី 2 ខណ្ឌមានជ័យ នៅថ្ងៃដដែលជនរងគ្រោះបានចេញពីបន្ទប់ជួលបម្រុងយកម៉ូតូស្រាប់តែបាត់មិនឃើញក៏បានសូមម្ចាស់ផ្ទះជួលឆែកមើលនៅកាំមេរ៉ាសុវត្ថិភាពដែលបំពាក់នៅត្រង់ចំណុចកន្លែងកើតហេតុខាងលើក៏ឃើញជនសង្ស័យឈ្មោះលឹម ទឹត្យតុលា ដែលរស់នៅក្បែរបន្ទប់ជិតគ្នា បានធ្វើសកម្មភាពលួចយកម៉ូតូ zoomer x ពណ៌ខៀវលាយក្រហមពាក់ស្លាកលេខសៀមរាប 1AB 7428 ជារបស់ជនរងគ្រោះ ដែលជនសង្ស័យបានធ្វើសកម្មភាពលួចកាលពីថ្ងៃទី 13 ខែមិថុនាឆ្នាំ 2021 នៅវេលាម៉ោង 8 និង 30 នាទី បានលួចយកម៉ូតូ

របស់ជនរងគ្រោះអូសចូលក្នុងបន្ទប់ជួលដើម្បីលាក់ទុកលុះដល់វេលាម៉ោង 8 និង 40 នាទីព្រឹកថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2021 ជនរងគ្រោះបានទំនាក់ទំនងឈ្មោះហួត ម៉ានិតភេទប្រុសជាមេការផ្ទះជួល សុំសហការណ៍ឆែកមើលបន្ទប់ជួលរបស់ជនសង្ស័យស្នាក់នៅក៏បានឃើញម៉ូតូរបស់ជនរងគ្រោះបានយកមកលាក់ទុកក្នុងបន្ទប់ជួលរបស់ជនសង្ស័យពិតប្រាកដមែនរួចក៏ជនរងគ្រោះនិងឈ្មោះម៉ា និតបានឃាត់ខ្លួនជនសង្ស័យឈ្មោះលឹមទិត្យតុលា ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី 2 ខណ្ឌមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់។សហការី


Reactions

Post a Comment

0 Comments

Ad Code