ព្រោះតែជាតិនិងប្រជាជន សម្តេចតេជោ ហ៊ុន សែន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង

Ticker

4/recent/ticker-posts

Ad Code

ព្រោះតែជាតិនិងប្រជាជន សម្តេចតេជោ ហ៊ុន សែន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង

 អ្នកនាំពាក្យ៖ ព្រោះតែជាតិនិងប្រជាជន សម្តេចតេជោ ហ៊ុន សែន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង



(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រោះតែជាតិនិងប្រជាជន សម្តេចតេជោ ហ៊ុន សែន មេដឹកនាំកម្ពុជា គ្មានទេពាក្យថា ហត់នឿយ, សម្តេចបានឆ្លងកាត់ ១០៥ សមរភូមិនិងរបួលធ្ងន់ ៥ ដង។


តាមរយៈសំណេរខ្លីមួយតាមបណ្តាញសង្គម លោក ជា ធីរិទ្ធ បានសរសេរដូច្នេះថា៖ 


«ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួលធ្ងន់ ៥ ដង។


-ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ យកជីវិតជាដើមទុន ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍។

-ថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៩៦ ធ្វើដំណើរចូលទៅតំបន់ខ្មែរក្រហម ដោយយកជីវិតទៅប្តូរនឹងសន្តិភាពសម្រាប់កម្ពុជា រហូតបញ្ចប់សង្គ្រាមស៊ីវិលបានទាំងស្រុងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨។

-ដឹកនាំកម្ពុជាពីគំនរផេះផង់ ឲ្យមានការអភិវឌ្ឍក្នុងកំណើនសេដ្ឋកិច្ចខ្ទង់ ៧ ភាគរយក្នុងមួយឆ្នាំ ជាងពីរទសវត្សរ៍នៅមុនកូវីដ-១៩ ។

-បច្ចុប្បន្នលោកកំពុងរួមជាមួយសម្តេចធិបតីផ្តល់យុទ្ធសាស្រ្តដល់បណ្តាមេទ័ពទប់ទល់ជាមួយសត្រូវឈ្លានពាន។

-គ្រប់ពេលដែលជាតិនិងប្រជាជនជួបការលំបាក តែងតែមានវត្តមានរបស់លោកជានិច្ច! ជីវិតលោក ជារបស់ជាតិខ្មែរ!


រាល់ពេលប្រចាំការ លោកតែងដំណាលឲ្យសហការីស្តាប់ពីបទពិសោធក្នុងភ្នក់ភ្លើងសង្គ្រាម និងដឹកនាំប្រទេស ដោយលោកតែងរម្លឹកជារឿយៗថា «ជីវិត ហ៊ុន សែន មិនសមបើអាចរស់មកដល់ពេលនេះទេ ព្រោះឆាកជីវិតវាលំបាកពេក»។


ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥»៕

Reactions

Post a Comment

0 Comments

Ad Code