ទីតាំងល្បែងភ្នាល់លេងទឹកភ្លៀងខុសច្បាប់មួយកន្លែង នៅខណ្ឌ៧ មករា រាជធានីភ្នំពេញ នៅតែបន្តបើកលេង យ៉ាងពេញបន្ទុក ក្នុងពេលផ្ទុះជំងឺ កូវីដ-១៩.

Ticker

4/recent/ticker-posts

Ad Code

ទីតាំងល្បែងភ្នាល់លេងទឹកភ្លៀងខុសច្បាប់មួយកន្លែង នៅខណ្ឌ៧ មករា រាជធានីភ្នំពេញ នៅតែបន្តបើកលេង យ៉ាងពេញបន្ទុក ក្នុងពេលផ្ទុះជំងឺ កូវីដ-១៩.

 ទីតាំងល្បែងភ្នាល់លេងទឹកភ្លៀងខុសច្បាប់មួយកន្លែង នៅខណ្ឌ៧ មករា រាជធានីភ្នំពេញ នៅតែបន្តបើកលេង យ៉ាងពេញបន្ទុក ក្នុងពេលផ្ទុះជំងឺ កូវីដ-១៩.!!



ភ្នំពេញ ៖ ក្នុងពេលថ្មីៗនេះមានទីតាំងបនល្បែងសុីសងភ្នាល់លេងទឹកភ្លៀងខុសច្បាប់មួយកន្លែងកំពុងដំណើរការបើកលេងយ៉ាងពេញបន្ទុក នៅ ចំណុច ខាងជើងផ្សារអូឬស្សី ឆ្លងស្តុប ប្រហែលជា ២៥ម៉ែត្រ ខាងឆ្វេងដៃ មានជណ្ដើរឡើងទៅជាន់ខាងលើ មានអ្នកចាំបើកទ្វារចេញចូល តាមបណ្ដោយផ្លូវលេខ១៣៩  សង្កាត់អូឫស្សី២ ខណ្ឌ៧ មករា រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ច មិនទាន់មានវិធានការបង្រ្កាប ។ 






ជាក់ស្ដែងនកាលពីរសៀលថ្ងៃទី០៩ ខែឧសាភា ឆ្នាំ២០២១ នេះបងប្អូនពលរដ្ឋ ដែលរស់នៅភូមិខាងលើនេះបាននាំគ្នាប្រាប់អង្គភាពអ្នកសារព័ត៌មានយើងអោយដឹងថា ៖ 

នៅសង្កាត់អូឬស្សីទី ២ មានទីតាំងល្បែងសុីសងភ្នាល់លេងទឹកភ្លៀងខុសច្បាប់យ៉ាងពេញបន្ទុក ក្នុងពេលផ្ទុះជំងឺ កូវីដ-១៩ កំពុងបើកលេងយ៉ាងពពាក់ពពូនបែបនេះទៅវិញ ចុះបើសិនមានផ្ទុះជំងឺ កូវីដ១៩ ចេញពីវង់ល្បែងខុសច្បាប់មួយនេះតើមានអ្នកណាជាអ្នកទទួលការខុសត្រូវ ។


បច្ចុប្បន្ននេះយើងគ្រប់គ្នាប្រាកដបានដឹងយ៉ាងច្បាស់ហើយដែលការណែនាំនូវវិធានការរបស់ក្រសួងសុខាភិបាល នឹង អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បីកុំ បីការពារ យើងទាំងអស់គ្នាដើម្បីទប់ស្កាត់ជំងឺ កូវីដ-១៩,,អោយមានប្រសិទ្ធភាព ។ ផ្ទុយទៅវិញ ល្បែងសុីសងភ្នាល់លេងទឹកភ្លៀងខុសច្បាប់ នៅខណ្ឌ៧ មករា រាជធានីភ្នំពេញ មិនដូច ក្រុង ខេត្ត ដទៃឡើយ អាចបើកលេងល្បែងខុសច្បាប់យ៉ាងពេញបន្ទុក ក្នុងពេលផ្ទុះជំងឺ កូវីដ-១៩,, បានដោយរលូនបែបនេះទៅវិញ ឬមួយម្ចាស់បើកបទល្មើសល្បែងខុសច្បាប់នៅទីកន្លែងនេះបានផ្ដល់ផលប្រយោជន៍ទៅអោយ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន នៅសង្កាត់អូឬស្សី២ ខណ្ឌ៧ មករា រួចអស់ហើយមើលទៅបានជាមិនហ៊ានធ្វើការបង្ក្រាបតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ អោយ

មានសុវត្ថិភាព.!!


ករណីនេះមហាជនបាននាំគ្នាសង្កេតឃើញទីតាំងវង់ល្បែងសុីសងភ្នាល់លេងទឹកភ្លៀងខុសច្បាប់នៅទីកន្លែងនេះគេនាំគ្នាចាក់លុយធំៗណាស់សម្រាប់ការភ្នាល់លេងចាក់លុយចាប់ពី.៣លានរៀល ទៅដល់ ៥ពាន់ដុល្លារ ឯណោះ នេះហើយទីតាំងកន្លែងសម្រាប់ការភ្នាល់លេងទឹកភ្លៀងខុសច្បាប់នៅសង្កាត់អូឬស្សី២ ខណ្ឌ៧ មករា រាជធានីភ្នំពេញ ។


មហាជនបាននាំគ្នាសង្កេតឃើញសភាពបែបនេះធ្វើអោយពលរដ្ឋនាំគ្នាព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតកើតឡើងដូចជាចោរលួចចោរឆក់និងចោរប្លន់ជាដើមក៏ដោយសារកើតចេញពីល្បែងសុីសងខុសច្បាប់ទាំងនេះផងដែរ។


ដូច្នេះហើយបងប្អូនពលរដ្ឋនាំគ្នាស្នើសុំដល់មកដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នឹង លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គួរតែមានវិធានការចាត់កម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យកន្លែងទីតាំងបនល្បែងសុីសងភ្នាល់លេងទឹកភ្លៀងខុសច្បាប់មួយកន្លែងដែលកំពុងលួចលាក់បើកលេងនៅភូមិខាងលើនេះនិងមានវិធានការទប់ស្កាត់ដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាប តាមការណែនាំនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ បីកុំ បីការពារ ផងទាន។ដោយសហការី

Reactions

Post a Comment

0 Comments

Ad Code