ខេត្តតាកែវ៖ នៅវេលាម៉ោង ៨.០០ នាទី ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១
លោក ឧត្តមសេនីយ៍ត្រី ឡា-ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច វឌ្ឍនភាពការងារកងរាជអាវុធហត្ថ សប្តាហ៍ទី២ ខែ ឧសភា ឆ្នាំ ២០២១ និងលើកទិសដៅបន្ត ។ ដែលមានការចូលពី លោកមេបញ្ជាការរង ប្រធានមន្ទីរ និង នាយការិយាល័យ ដែលពាក់ព័ន្ធ សរុប១៦ នាក់។
ពេលឪកាសនោះ លោក ឧត្តមសេនីយ៍ មេបញ្ជាការ លេីកឡើងនូវបួនចំនុចសំខាន់ៗ
១- សភាពការណ៍សន្តិសុខ សង្គម
២- សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខ
៣- ការងារសង្រោះ
៤- ការងារអង្គភាព
នៅក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានធ្វើការផ្សព្វផ្សាយផែនការបន្តទៀត ដើម្បីបង្ការជំងឺកូវីដ.១៩ និងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថតាមជំនាញ និងការងារការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ.១៩ ។
ប្រភព៖ ផេចបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ
ដោយ៖ ចន










0 Comments