ប្រជាពលរដ្ឋបានប្រទះឃេីញសពបុរសម្នាក់អណ្តែតទឹកទន្លេចតុមុខ បង្កការភ្ញាក់ផ្អេីល.!
ភ្នំពេញ៖ ប្រជសពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ មានការភ្ញាក់ផ្អេីលមួយបានកេីតឡេីង បន្ទាប់ប្រជាពលរដ្ឋបានប្រទះឃេីញសពបុរសម្នាក់អណ្តែតទឹកមកទើរនៅទន្លេចតុមុខ.!!
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចជិតព្រាះអង្គដងការ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំេពញ។
យោងតាមប្រភពព័ត៌មានប្រជាពលរដ្ឋអ្នកលក់ដូរនៅទីនោះ បានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ ពួកគាត់អង្គុយលក់ផ្កានៅទីតាំងខាងលេី ស្រាប់តែបានប្រទះឃេីញសពបុរសម្នាក់អណ្តែតទឹក ពេលនោះ ពួកគាត់ក៏បាន រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដេីម្បីឲ្យសមត្ថកិច្ចចុះមកធ្វេីការពិនិត្យ។ ក្រោយពីទទួលបានព័ត៌មាននេះពីប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកេីតហេតុខាងលេី រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្រោយមក សមត្ថកិច្ចខាងជំនាញកោសល្យវិច័យបានចុះមកដល់ ក៏ធ្វេីការត្រួតពិនិត្យទៅលេីសាកសពបុរសខាងលេី រួចក៏បានបញ្ជាក់ថា បុរសខាងលេីស្លាប់ដោយសារតែលង់ទឹកស្លាប់
ចំណែកឯសពបុរសខាងលេី ត្រូវសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តចាក់អង្រែក្រោមដេីម្បី រងចាំ
សាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី
ផងដែរ។ដោយផាន់ណា









1 Comments
សួស្តី
ReplyDelete