រដ្ឋបាលខណ្ឌ ក៏បានផ្តល់នូវអំណោយរបស់សប្បុរសជន

Ticker

4/recent/ticker-posts

Ad Code

រដ្ឋបាលខណ្ឌ ក៏បានផ្តល់នូវអំណោយរបស់សប្បុរសជន

 ព្រឹក ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២១ .!!


លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានជួបសំណេៈសំណាល ថ្លែងអំណរគុណ ដល់កងកម្លាំង ក្នុងជួរគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះជួយក្នុងមូលដ្ឋានខណ្ឌដែលបានបំពេញ តួនាទី ភារកិច្ច អនុវត្តនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបិទខ្ទប់ ល្បាត ផ្សព្វផ្សាយ ដើម្បីបង្ការនូវការឆ្លងរាលដាលជម្ងឺកូវីដ-១៩ និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានបានល្អប្រសើរនាពេលកន្លងមក។ ក្នុងឱកាសនោះ រដ្ឋបាលខណ្ឌ ក៏បានផ្តល់នូវអំណោយរបស់សប្បុរសជន ជូនដល់កម្លាំងទាំងអស់សរុបចំនួន៣៥១ នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករចំនួន២៥ គីឡូក្រាម  មីចំនួន ១កេស និងឃីតចំនួន ១កញ្ចប់។

ដោយសហការី៖




កោះនរាហ៍

Reactions

Post a Comment

0 Comments

Ad Code