ភ្នំពេញ÷ ព័ត៌មានបឋន= នៅវេលាម៉ោង 04:30នាទីទៀបភ្លឺ ថៃ្ងចន្ទ 5រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស2565 ត្រូវនឹងថ្ងៃទី29 ខែមិថុនា ឆ្នាំ2021 មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្ទះលេខ44និង46 ផ្លូវលេខ200 ក្រុម02 ភូមិ1 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
-ឈ្មោះ: ហុង ពេជ្រហោះ ភេទប្រុស អាយុ71ឆាំ្ន ។
-មុខរបរ: ជរានៅផ្ទះ។
-មូលហេតុ: កំពុងស្រាវជ្រាវ ។
-ប្រភេទសំណង់ៈ ថ្មបេតុង ទំហំ 09ម៉ែត្រx 30ម៉ែត្រ ចំនួន 03ជាន់។
- ខូចខាតសំភារះ :ឆេះផ្ទះជាន់ផ្ទាល់ដី ទំហំ 09ម៉ែត្រx 30ម៉ែត្រ អស់ទាំងស្រុង រួមទាំងឆេះសម្ភារផ្សេងៗទៀតដូចជាៈ ឆេះរថយន្តFord Willdrak ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BB-8233 ចំនួន01គ្រឿង, ឆេះរថយន្តLuxus 330 ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ2AL-1158 ចំនួន01គ្រឿង, ឆេះម៉ូតូសរុបចំនួន 07គ្រឿង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
-ស្លាប់មនុស្ស : ស្លាប់មនុស្សប្រុសចំនួន 04នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ) ។
-របួសមនុស្ស: របួសស្រាលមនុស្សប្រុសចំនួន 01នាក់ មានឈ្មោះដូចខាងក្រោមៈ
1/- ឈ្មោះ ម៉ូច សីហា ភេទប្រុស អាយុ 24ឆ្នាំ មុខរបរ មន្រ្តីកិច្ចសន្យាអគ្គិភ័យ ។
ក្នុងការពន្លុតអគ្គីភ័យនេះបានប្រើប្រាស់រថយន្តការិ.អគ្គិភ័យ : ចំនួន 38គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន 38ឡាន ស្មេីនឹង 152ម៉ែត្រគូប ។
-រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:
-រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន01គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 02ឡានសើ្មនឹង12 ម៉ែត្រគូប។
- ពន្លត់ចប់ : នៅម៉ោង 06:00នាទីព្រឹក នាថ្ងៃ.ខែ.ឆ្នាំដដែល។
បញ្ជាក់ នេះជាព័ត៌មានបឋមដែលក្រុមការងារទទួលបាន រាល់ព័ត៌មានផ្សេងៗទៀតដែលពាក់ព័ន្ធនិងករណីខាងលើក្រុមកាងារនិងធ្វើការអាប់ដែតបន្ថែមទៀត....សូមអគុណ។រាយការណ៍ដោយ ផាន់ណា













0 Comments