លោក អានុទីន ឆានវីរៈគុល បានលើកឡើងថា នឹងបន្តវាយប្រហារលើកម្ពុជាបន្តទៀត ទាល់តែកម្ពុជា លែងទៅជាប្រទេស
ដែលមានការគំរាមកំហែង លែងទៅជាប្រទេសគ្រោះថ្នាក់សម្រាប់ថៃ។
ពាក្យសម្តីរបស់ អានុទីន នៅពេលនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញថា ក្រុមរបស់ពួកគាត់ ចង់ឃើញកម្ពុជា ធ្លាក់ខ្លួនជាប្រទេសទន់ខ្សោយ និងក្រីក្រ។
សម្តី អានុទីន បង្ហាញថា គាត់ជាមនុស្សគ្មានមេត្តាធម៌ ជាមនុស្សព្រៃផ្សៃ ជាមនុស្សមិនគោរព និងឲ្យតម្លៃទៅលើជីវិតរបស់មនុស្ស។
ចំណែកខាងកម្ពុជាវិញ យើងធ្លាប់ជាប្រទេសខ្លាំង ធ្លាប់ជាប្រទេសមួយ ដែលមានភាពចំណាស់ជាងគេ ក្នុងចំណោមប្រទេសមួយចំនួនតូច នៅអាសុី រាប់សតវត្សរ៍កន្លងមកហើយ។
ប្រវត្តិខ្មែរយើង ធ្លាប់មានគុណបំណាច់ និងមានមេត្តាធម៌ ដល់កុលសម្ព័ន្ធតូចមួយ ដែលសព្វថ្ងៃ បានក្លាយជាប្រទេសមួយ ដែលកំពុងមានអំនួត បង្កើតសត្រូវជុំទិស។
សម្តី អានុទីន កំពុងដុតកំហឹងដល់កូនចៅខ្មែរ គ្រប់ជំនាន់ ឱ្យក្រោកឈរឡើងតស៊ូ ដោយមិនខ្លាចបាត់បង់ជីវិត ក្នុងបុព្វហេតុការពារគ្រួសារ និងទឹកដីពីការឈ្លានពានរបស់សត្រូវប្រវត្តិសាស្ត្រគឺថៃ..!។
ប្រជាជន នៃប្រទេសទាំងពីរ(ថៃ.កម្ពុជា) គ្មានថ្ងៃអាចរស់នៅ បានសុខនោះទេ! ប្រសិនបើថៃ នៅតែបន្តឈ្លានពានកម្ពុជា និងថៃមានមេដឹកនាំសម្ដីកោងកាច ដូចលោក អានុទីន ឆានវីរៈគុល៕







0 Comments