មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បន្តអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុតនូវវិធានការ ការពារនិងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវី-១៩ និងបង្កើនការយកចិត្តទុកដាក់លើការរៀបចំមន្ទីរប្រកបដោយមេត្រីភាពបរិស្ថាន
..................................................................
ចាប់តាំងពីការផ្ទុះឡើងនៃជំងឺឆ្លងផ្លូវដង្ហើមកូវីដ-១៩ នាឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តែងតែយកចិត្តទុកដាក់បំផុតក្នុងការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងជាពិសេសអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា នូវវិធានការ ការពារជំងឺកូវីដ១៩ ៣កុំ ៣ការពារ។ ថ្នាក់ដឹកនាំមន្ទីរ តែងតែបានដាស់តឿនក្រើនរំលឹកដល់មន្ត្រីក្រោមឧវាទទាំងអស់ជារឿយៗ ត្រូវមានទំនួលខុសត្រូវខ្ពស់ ដោយបន្តអនុវត្តវិធានការខាងលើអោយបានហ្មត់ចត់ និងត្រឹមត្រូវតាមការណែនាំ។
ក្រៅអំពីការខិតខំការពារប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺខាងលើ ថ្នាក់ដឹកនាំមន្ទីរ តែងយកចិត្តទុកដាក់លើការបញ្ជ្រាបអំពីមេត្រីភាពបរិស្ថានដល់មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋដែលមកទទួលសេវានៅមន្ទីរក្នុងការចូលរួមគាំពារ ថែរក្សា និងសម្អាតបរិស្ថាន តាមរយៈការដាំដើមឈើ និងរុក្ខជាតិបៃតង នៅក្នុងនិងក្រៅបរិវេណមន្ទីរដើម្បីទទួលបាននូវសុខភាពល្អ មានអារម្មណ៍ស្រស់ស្រាយពេលមកដល់បរិវេណមន្ទីរ។
សូមចូលរួមអនុវត្តន៍ប្រកាសក្រសួងនៅវិធានការ បីការពារ និង បីកុំ ។ផាន់ណា











0 Comments