អាជ្ញាធរខណ្ឌដូនពេញនឹងចាត់វិធានការក្តៅចំពោះក្រុមរថយន្តណាដែលហ៊ានដាក់តាំងលក់ (រថយន្តគួជេរ) នៅតាមចិញ្ចើមផ្លូវឬទ្រូងផ្លូវសាធារណៈនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយទុកឱកាសរយះពេល៣ថ្ងៃ

Ticker

4/recent/ticker-posts

Ad Code

អាជ្ញាធរខណ្ឌដូនពេញនឹងចាត់វិធានការក្តៅចំពោះក្រុមរថយន្តណាដែលហ៊ានដាក់តាំងលក់ (រថយន្តគួជេរ) នៅតាមចិញ្ចើមផ្លូវឬទ្រូងផ្លូវសាធារណៈនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយទុកឱកាសរយះពេល៣ថ្ងៃ



 អាជ្ញាធរខណ្ឌដូនពេញនឹងចាត់វិធានការក្តៅចំពោះក្រុមរថយន្តណាដែលហ៊ានដាក់តាំងលក់ (រថយន្តគួជេរ) នៅតាមចិញ្ចើមផ្លូវឬទ្រូងផ្លូវសាធារណៈនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយទុកឱកាសរយះពេល៣ថ្ងៃ ។

  ដោយយោងតាម សេចក្ដីណែនាំលេខ ០១៣/១៨ សណន ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការ រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ កន្លងមកបានចុះអនុវត្តការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅលើទ្រូងផ្លូវ និង ចិញ្ចើមផ្លូវសាធារណៈបានស្អាតជាប្រចាំ ។ ប៉ុន្តែនៅក្រោយពេលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញមក រដ្ឋបាលខណ្ឌ បានសង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួនតូច បានយករថយន្តមកដាក់តាំងលក់នៅលើទ្រូងផ្លូវ និង ចិញ្ចើមផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបណ្តាលឱ្យមាន ការកកស្ទះចរាចរណ៍តាមដងផ្លូវយ៉ាងខ្លាំង។ 




  រដ្ឋបាលខណ្ឌដូនពេញ សូមជូនដំណឹងដល់លោក-លោកស្រីឱ្យបានជ្រាបថា ១.មិនអនុញ្ញាតឱ្យមានការដាក់តាំងលក់ និងចតរថយន្តគ្រប់ប្រភេទនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ជាដាច់ខាតចាប់ពីពេលនេះតទៅ។ ២.រដ្ឋបាលខណ្ឌដូនពេញទុករយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១២ ខែមិថុនា

ឆ្នាំ២០២១ ដើម្បីឱ្យលោក-លោកស្រីយករថយន្តចេញពីទីតាំងខាងលើនេះជាកំហិត។ ៣.ក្នុងករណី លោក-លោកស្រី នៅតែមិនអនុវត្តតាមសេចក្តីជូនដំណឹង ក៏ដូចជាការណែនាំរបស់រដ្ឋបាល ខណ្ឌដូនពេញទេ នោះរដ្ឋបាលខណ្ឌដូនពេញនឹងចុះអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវរាល់ការខូចខាតបាត់បង់ទ្រព្យសម្បត្តិលោក-លោកស្រីឡើយ ។សំណាង



Reactions

Post a Comment

0 Comments

Ad Code