ប្រជាពលរដ្ឋបានសង្កេតឃើញនៅក្នុងបរិវេណផ្ទះជួលមួយកន្លែងនេះតែងតែលួចបើកល្បែងស៊ីសង ខុសច្បាប់ជាប្រចាំតែម្តង ក្នុងការគ្រប់គ្រង លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ជួយចាត់ការផង.!!
ភ្នំពេញ ÷ ខ្លាំង បាត់ហើយម្ចាស់ទីតាំងមួយកន្លែងនេះតែងតែនាំ បក្ស ពួកចេញ ចូលលេងល្បែងស៊ីសងជល់មាន់ខុសច្បាប់នៅតាមតែអំពើចិត្តជារៀងរាល់ថ្ងៃ នៅក្នុងបរិវេណផ្ទះជួលមួយកន្លែងតាមបណ្ដោយផ្លូវប៉េតុង នៅចំណុចទុលមុខប្រឡាយទឹកស្អុយ ស្ថិតនៅក្នុងទឹកដី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ច បានដឹងដែរឬទេ..!!
បើយោងតាមសម្តីពលរដ្ឋរស់នៅម្តុំនោះបានឲ្យអង្គភាពអ្នកសាព័ត៌មានទទួលបាននៅវេលាម៉ោង ៩:និង១៥ នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១-នេះឲ្យបានដឹងថាម្ចាស់ទីតាំងខាងលើនេះតែងតែនាំបក្សពួកចេញចូល មកលេងល្បែងបញ្ជល់មាន់ខុសច្បាប់ជាប្រចាំតែម្ដង ដូច្នេះហើយធ្វើឲ្យពួកគាត់មានការ
ភ័យខ្លាចយ៉ាងខ្លាំង ហេីយបច្ចុប្បន្ននេះយើងគ្រប់គ្នាប្រាប់កដបានដឹងយ៉ាងច្បាស់ហើយថា ចំណាត់ការណែនាំនូវវិធានការ របស់ក្រសួងសុខាភិបាល និង អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេច តេជោ បីកុំ បីការពារ
មហា ជន សង្កេត ឃើញកន្លែងទីតាំងបនល្បែងខុសច្បាប់ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មិនដូច សង្កាត់ ខណ្ឌ ដទៃទៀតឡើយ អាចបើកលេងល្បែងយ៉ាងសកម្ម បានដោយរលូនដែរ។
អ្វី ដែលសំខាន់ជាងនេះពលរដ្ឋនាំគ្នាសូមណូមពរសូមឱ្យឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមេត្តាមានវិធានការចាត់កម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យកន្លែងទីតាំងវង់ល្បែងសុីសងខុសច្បាប់នៅតែដំណើរការបើកលេងនៅខាងលើនេះផង ដើម្បីមានវិធានការបង្រ្កាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជៀសវាងនៅអំពើហិង្សា ជាចោរលួចកម្ម និង ឆក់ប្លន់ជាដើមជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ដោយសហការីកោះនរាហ៍









0 Comments