ផ្សោតកម្រមួយក្បាលទៀតហើយដែលបានងាប់នៅក្នុងឆ្នាំ ២០២១នេះ ដោយសារតែមានអាយុចាស់

Ticker

4/recent/ticker-posts

Ad Code

ផ្សោតកម្រមួយក្បាលទៀតហើយដែលបានងាប់នៅក្នុងឆ្នាំ ២០២១នេះ ដោយសារតែមានអាយុចាស់



 ផ្សោតកម្រមួយក្បាលទៀតហើយដែលបានងាប់នៅក្នុងឆ្នាំ ២០២១នេះ ដោយសារតែមានអាយុចាស់


ស្ទឹងត្រែង ៖ដោយសារសាកសពផ្សោតមានសភាពស្អុយ និងមាន មានទម្ងន់ធ្ងន់ ក្រុមការងារក៏បានសម្រេចធ្វើការ ថ្លឹងទម្ង ន់ ថតរូប វាស់វែង និងធ្វើការវះកាត់យកសំណាកគំរូវិភាគមួយ ចំនួនសម្រាប់ផ្នែកវិជ្ជសាស្រ្តដូចជា៖ ស្បែក សាច់ ខ្លាញ់ ថ្លើម សួត បេះដូង តំរងនោម ភ្នែក យកមករក្សាទុកក្នុងទូរក្លាស់សេ នៅការិយាល័យនៃអង្គការ WWF ប្រចាំខេត្តក្រចេះ នាថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០២១។ 


តាមការពិនិត្យជាក់ស្តែង ឃើញថាសាកសពសត្វផ្សោតនេះ ជាផ្សោតដែលមានទម្ងន់ធ្ងន់ មានដងខ្លួនវែង និងធ្មេញរិចរឹលអស់ ដូចនេះក្រុមការងារសន្និដ្ឋានជាបឋមថា សត្វផ្សោតនេះអាចងាប់ដោយសារតែវាមានអាយុចាស់ សាកសពសត្វផ្សោត តនេះជាផ្សោត ដែលមានលេខសំគាល់NR038 ជាផ្សោតរស់ នៅ ក្នុងក្រុមហ្វូងផ្សោតនៅក្នុងអន្លង់ឈើទាល ក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែ ង។ បច្ចុប្បន្ននេះនៅសល់ផ្សោតតែមួយក្បាលគត់ ដែលមានលេខសំគាល់ NR035 កំពុង បន្តរស់នៅតែឯងបន្តទៅទៀតក្នុងអន្លង់ឈើទាលស្ថិតនៅជាប់ព្រំដែនកម្ពុជា-ឡាវ ។





សាកសពសត្វផ្សោតនេះជាផ្សោតទី៥ ហើយដែលបាន ងាប់នៅក្នុងឆ្នាំ២០២១ នេះ ចាប់ខែមករា ដល់ខែមិថុនា ដែលក្នុងនោះរួមមានផ្សោតចំនួន០៣ក្បាលបានងាប់នៅក្នុងខេត្តស្ទឹង ត្រែង និងចំនួន០២ក្បាលទៀតបានងាប់នៅក្នុងខេត្តក្រចេះ៕

សូមផ្តល់ព័ត៌មានសន្តិសុខ សង្គម  តាមរយៈ ទូរស័ព្ទលេខ  

069 666 511/017 714 181/ 012 565 169.!!




Reactions

Post a Comment

0 Comments

Ad Code