ករណីគ្រោះថ្នាក់ចរាចណ៍ម៉ូតូបុកម៉ូតូបត់ឆ្លងផ្លូវ
កំពង់ស្ពឺ÷ ថ្ងៃទី30 ខែមិថុនា ឆ្នាំ2021 វេលាម៉ោង 6និង 45នាទីព្រឹក នៅលើកំណាត់ផ្លូវលេខ 143 ត្រង់ចំណុចភូមិអន្លង់ស្នោ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
មានករណីម៉ូតូ01គ្រឿង ម៉ាកBeat ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 1P-0789 អ្នកបើកបរឈ្មោះ ផេង ចន្នី ភេទប្រុស អាយុ 21ឆ្នាំ រស់នៅភូមិចំការវាល ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
បើកបរពីទិសខាងត្បូងទៅទិសខាងជើង លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូ 01គ្រឿង ម៉ាកហុងដាសេ125 សេរី2005 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1A-0783 អ្នកបើកបរឈ្មោះ តូច អេង ភេទប្រុស អាយុ 79ឆ្នាំ រស់នៅភូមិអូរសំបួរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ដែលកំពុងបើកបរពីទិសខាងជើងទៅទិសខាងត្បូង ( បញ្រ្ចាស់ទិសចរាចរណ៍ ) រួចបត់ឆ្លងផ្លូវពីទិសខាងកើតទៅទិសខាងលិច បណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស និងខូចខាតសម្ភារដូចខាងក្រោម ៖
-របួសមនុស្ស 01នាក់ធ្ងន់ (ទូច អេង ) របួសស្រាលចំនួន1នាក់
-ខូចខាតម៉ូតូ 02គ្រឿង
-ចំពោះវត្ថុតាងម៉ូតូទាំង02គ្រឿង សមត្ថិកិច្ចបាន រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្គុះ រងចាំដោះស្រាយនៅពេលក្រោយ។ផាន់ណា









0 Comments