ភ្ញាក់ផ្អើលក្មេងស្រីម្នាក់ សង្ស័យឪពុកចុងសម្លាប់រួចប្រាប់គេឯងថា រអិលជើងចំ នៅសង្កាត់ស្ទឹងមានជ័យ២
ក្មេងស្រីដែលមានអាយុទើបតែ ២ខួប និង ៨ខែម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម គេមានការសង្ស័យថា ត្រូវបានបរសជាឪពុកចុងវាយសម្លាប់រួចហើយប្រាប់គេឯងថា ខ្លួនបានរអិលជើងចំ ទើបបានជានាងស្លាប់បែបនេះ។ដែលបេត្ការណ៍នេះបានបង្ករកភ្ញាក់ផ្អើលកើងឡើងកាលពីវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ ឆ្នាំ ២០២១ នៅចំណុចបន្ទប់ជួលលេខ៩ ភូមិឬស្សី៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា ក្មេងស្រីរងគ្រោះដែលស្លាប់បាត់បង់ជីវិងមានឈ្មោះ នាក់ ស្រីនិច អាយុ ២ខួប និង ៨ខែ ចំណែកឯបុរសជាឪពុកចុងជាជនសង្ស័យមានឈ្មោះសុខ រដ្ឋា អាយុ ២៨ឆ្នាំ ក៏ត្រូវបានកម្លាំងមានសម្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនផងដែរ ម្តាយក្មេងស្រីរងគ្រោះមានឈ្មោះ ខុន ស្រី អាយុ ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកើតតហឹតុខាងលើ។មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី ២៩ម្សិលមិញ ស្ត្រីជាម្តាយបានមកយកកូនស្រីពីបនប់តា យាយ ទៅលេងបន្ទប់របស់ខ្លូននៅក្បែរនោះ លុះដល់មុននេះក៏ស្រាប់បុរសជាឪពុកចុងបីយកក្មេងស្រីរងគ្រោះមកអោយតាយាយវិញបានតែបន្តិចក៏ដាច់ខ្យល់ស្លាប់បាត់តែម្តង ដោយរូបគេប្រាប់ថា មកពីខ្លួនរអិលជើងចំសង្កត់លើបានជានាងស្លាប់បែបនេះ។
ទើបបង្ករការភ្ញាក់ផ្អើលកើតឡើងទៅដល់កម្លាំងមានសម្ថកិច្ចមូលដ្ឋានមានមានការសង្ស័យក៏ចាប់ឃាត់ខ្លួនតែម្តង ចំណេកឯសាកសពក្មេងស្រីរងគ្រោះក្រោយពីបានធ្វើការពិនិត្យរួចក៏បានបនរគល់អោយស្ត្រីជាម្តាយ និងយាយ តា យកធ្វើបុណ្យទៅតាមប្រពៃណី។ផាន់ណា








0 Comments