បង្កការភ្ញាក់ផ្អើលទាំងយប់ដោយសាតែបានប្រទះឃើញសពយុវជនម្នាក់ដេកស្លា ប់ហើយមានដែកទីបនៅក្បែខ្លួនទើបប្រជាពលរដ្ធសង្ស័យថាជាករណីវ៉ៃសម្លា ប់
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ធទាំងយប់ដោយសាតែបានប្រទះឃើញសាកសពយុវជនម្នាក់ដេកស្លា ប់នៅឆ្ងាយប្រហែលជា៤៥ម៉ែត្រពីម៉ូតូរបស់ខ្លួនហើយមានដែកទីបមួយកំណាត់នៅក្បែនោះទៀតផង ទើបប្រជាពលរដ្ឋដាក់ការសង្ស័យថាជាករណីហិង្សាវាយសម្លាប់ ។
ហេតុការគួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៣០នាទីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុងជាប់នឹងច្រកផ្លូវចូលវត្តពោធិញាណ ក្នុងសង្កាត់បឹងទំពុនទី០២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មកដល់ម៉ោងនេះ សពជនរងគ្រោះមិនទាន់មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណរបស់គាត់នៅឡើយទេ ភេទប្រុស អាយុ ប្រហែលជាង២០ឆ្នាំ ជនរងគ្រោះជិម៉ូតូមួយគ្រឿងម៉ាក-SUZUkI Nek ពណ៍សពាក់ស្លាកលេខភ្នំពេញ1FQ-6468 ដួលនៅឆ្ងាយពីសាកស ព ប្រហែលជា៤៥ ម៉ែត្រហើយបានរងការខូចខាតយ៉ាងដំណំទៀតផង។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានរៀបរាប់ឲ្យដឹងថានៅមុនពេលកើតហតុគេបានឮសូសម្លេងលានប្រាវ ហើយមានសម្លេងមនុស្សនិយាយគ្នា ស្រាប់តែពួកគាត់ចេញមករកមើលឃើញតែសពជនរងគ្រោះដេកស្លា ប់នៅក្រោមសំយាបផ្ទះរបស់គេបាត់ទៅហើយទើបនាំគ្នារាយការណ៍ជូនទៅដល់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើល នៅកន្លែងកើតហេតុ ។
ក្រោយពីបានទទួលដំណឹងនេះភ្លាមសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងនោះភ្លាមដើម្បីត្រួតពិនិត្យមើលរួចរាល់ក៏បានយកខ្សែចងជុំវិញកន្លែងសាកសព រួចក៏បានទាក់ទងទៅផ្នែកមន្រ្តីជំនាញ លោកនងសុវណ្ណរ័ត្ន ឲ្យចុះមកធ្វើកុសលវិច្ច័យនឹងត្រួតពិនិត្យមើលទៅលើសាកសព ថាតើជាករណីអ្វីឲ្យពិតប្រាកដ។រាយការណ៍ដោយ ផាន់ណា+សារិទ្ធ










0 Comments