ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចម៉ូតូ​ររបស់ជនរងគ្រោះមួយគ្រឿងបានសម្រេចហើយតែរត់មិនរួច

Ticker

4/recent/ticker-posts

Ad Code

ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចម៉ូតូ​ររបស់ជនរងគ្រោះមួយគ្រឿងបានសម្រេចហើយតែរត់មិនរួច

 


ជនសង្ស័យម្នាក់​ បានធ្វេីសកម្មភាពលួចម៉ូតូ​ជនរងគ្រោះមិនបានសម្រេចត្រូវម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច


ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចម៉ូតូ​ររបស់ជនរងគ្រោះមួយគ្រឿងបានសម្រេចហើយតែរត់មិនរួច​ ក៏ត្រូវបានម្ចាស់ម៉ូតូដេញតាមទាន់ឃាត់ខ្លួនមកប្រគល់ឲ្យសមត្ថកិច្ច។ 


ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង​០២និង១៥នាទីរសៀលថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ​២០២១​ ស្ថិតត្រង់ចំណុចភូមិដេីមគរ​ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​។ 


ជនសង្ស័យ មាន ឈ្មោះ​ សំណាង​ ភេទប្រុស​ អាយុ​ ជាង២៥ឆ្នាំ​ មមុខរបរមិនពិតប្រាកដ​។ 

រីឯជនរងគ្រោះមាន ឈ្មោះ​ សុភ័ក្ត្រ​ ភេទប្រុស​ អាយុ​ ២៧ឆ្នាំ​ មុខរបរ​ ជាងជួសជុលម៉ូតូ​ និងរថយន្ត​ ស្នាក់នៅសង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​។ 


យោងតាមប្រភពព័ត៌មាន​ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ ននៅមុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូមកពីទិញឥវ៉ាន់​ ហេីយក៏ភ្លេចដកសោរចេញពីម៉ូតូ​ ក៏ត្រូវបានជនសង្ស័យឃើញថាជាឱកាសល្អរបស់គេហើយ ទើបធ្វេីសកម្មភាពលួចជិះ​ យកទៅបំរ៉ុងគេចខ្លួន​ តែត្រូវបានរូបគាត់ឃេីញទាន់ក៏ស្រែកឆោឡោនឹងដេញតាមរហូតដល់ត្រង់ចំណុចក្រោមស្ពានជ្រោយចង្វារ​ ទេីបចាប់ឃាត់ខ្លួនបានក៍ប្រគល់ជនសង្ស័យខាងលេី​ឲ្យទៅសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា ។ 





បច្ចុប្បន្នជនសង្ស័យខាងលេី​ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ​ ដេីម្បីចាត់ការបន្តរតាមនិតិវិធីច្បាប់។ រឺឯចំណែកម៉ូតូរបស់ជនរងគ្រោះ​ត្រូវបានកម្លាំងនគរបាលប្រគល់ជូនទៅឲ្យម្ចាស់វិញផងដែ៕ផាន់ណា

Reactions

Post a Comment

0 Comments

Ad Code