គួរឲ្យសង្វេគណាស់!ពិតជាទុក្ខជាន់លើទុក្ខមែន៖ ប្ដីកំពុងជាប់ឃុំ ប្រពន្ធស្លាប់នៅឯផ្ទះ ដោយប្ដីពុំបានមកឃើញមុខប្រពន្ធចុងក្រោយមិនបានផង!!!
(ខេត្តព្រៃវែង)៖ ពិតជារឿងចៃដន្យមែន ភរិយាអ្នកសារព័ត៌មានម្នាក់ បានគាំងបេះដូងស្លាប់នៅឯផ្ទះដោយសារបារម្មណ៍ពីប្តីជាប់ឃុំ។ ខណៈប្ដី ជាអ្នកសារព័ត៌មានកំពុងជាប់ឃុំនៅពន្ធនាគារខេត្តព្រះវិហារ ដោយពុំបានមកធ្វើបុណ្យ និងស្មារលា មើលមុខប្រពន្ធជាលើកចុងក្រោយ។
សេចក្ដីរាយការណ៍បានឱ្យដឹងថា៖ ស្ដ្រីដែលស្លាប់ឈ្មោះ ឃុន ឡុង នៅភូមិព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង បានគាំងបេះដូងស្លាប់ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។
សពឈ្មោះ ឃុន ឡុង ត្រូវជាភរិយារបស់លោក ជា សាម៉ុន អ្នកសារព័ត៌មានMPN ដែលកំពុងជាប់ឃុំខ្លួន ក្នុងពន្ធនាគារ ខេត្តព្រះវិហារ ពីបទ«កំហែងយក»តាមបណ្តឹងផ្ទាល់មាត់របស់ ថៅកែដេប៉ូឈើ។
![]() |
ក្នុងនោះដែរ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារលោក ជា សាម៉ុន ។
ក្រោយភរិយារបស់លោក បានទទួលមរណភាព ដោយសារគាំងបេះដូង កាលពីព្រឹកទី១៤.០៦.២០២១នៅភូមិព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។
សូមជម្រាបថា៖ លោក ជា សាម៉ុន អ្នកសារព័ត៌មានMPN រួមនិងអ្នកសារព័ត៌មាន៧នាក់ទៀត។
ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារ ចាប់ខ្លួនពីបទ៖ កំហែងយក កាលពីថ្ងៃទី០៤.០៦.២០២១ បច្ចុប្បន្នក្រុមអ្នកសារព័ត៌មានទាំង៨នាក់ កំពុងជាប់ឃុំនៅឡើយ។
ពោលគឺការចាប់ខ្លួនពួកគាត់ ធ្វើឡើងតាមបណ្ដឹងថៅកែឈើ ដោយថៅកែឈើ បានប្ដឹងចោទប្រកាន់ថា៖ អ្នកសារព័ត៌មានទាំង០៨នាក់ បានជំរិតទារប្រាក់ពីខ្លួនក្នុងម្នាក់ៗ១០០$ ០៨នាក់ស្មើ៨០០$៕ផាន់ណា











0 Comments