បុរសម្នាក់ជាជាងផ្សាដែក ធ្លាក់ពីលើ អាគារខុនដូរ ចុះក្រោម បណ្ដាយអោយបាត់បង់ជីវិតភ្លាមៗ
ភ្នំពេញ៖បុរសម្នាក់ជាជាងផ្សាដែក ធ្លាក់ពីលើ អាគារខុនដូរ ចុះក្រោម បណ្ដាយអោយបាត់បង់ជីវិតភ្លាមៗត្រូវបានគេឃើញនិងកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២១នៅចំណុចផ្លូវលេខ៣៧៦ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភព ប្រជាពលរដ្ឋរស់នៅក្បែរ អាគារ ខុនដូរទើបនិងសាងសង់នោះបានអោយដឹងថា មានបុរសម្នាក់ជាជាងផ្សាដែក មិនដឹងថាយ៉ាងមិចបានរអិលធ្លាក់ពីលើ អាគារខុនដូរ ជាន់ទី៦ ចុះមកក្រោមបណ្ដាយអោយស្លាប់ភ្លាមៗ
សព្វជនរងគ្រោះត្រូវបានគេស្គាល់ មានឈ្មោះ សែន វិបុល ភេទប្រុស មានអាយុ២០ឆ្នាំជាង ជាជនជាតិខ្មែរ។
ប្រភពព័ត៍មានពីសមត្ថកិច្ច បានបញ្ជាក់ថាករណីខាងលើនេះយោងតាមការបញ្ជាក់សន្តិសុខដែរយាមនៅកន្លែងកើតហេតុខាងលើគាត់ឃើញបុរសម្នាក់ជាជាងផ្សារដែក ខាងលើបានឡើងទៅ ផ្សារដែក មិនដឹងយ៉ាងមិចស្រាប់តែ បានធ្លាក់ពីលើ អាគារខុនដូរដែលទើបនិងធ្វើ ជាន់ទី៦ ចុះមកក្រោមបណ្ដាយអោយស្លាប់នៅនិងកន្លែងកើតហេតុ ភ្លាមៗនោះសន្តិសុខយាមនៅ អាគារខុនដូរខាងលើ ក៏បានរត់ទៅប្រាប់សមត្ថកិច្ចមូលដ្នានថាជនរងគ្រោះខាងលើបាន បានធ្លាក់ពីលើ អាគារខុនដូរ ខាងលើស្លាប់បាត់ទៅហើយ។
បើតាមនគរបាលបានបញ្ជាក់ថាពិតប្រាកដជាមានបុរសជា ផ្សារដែកម្នាក់ ស្លាប់ ខាងលើមែនទើបចុះមកត្រួតពិនិត្យនិងសហការជាមួយការិយាល័យបច្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញ តាមសន្និដ្ឋានរបស់លោកឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរត្ន័ គ្រួពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ជនរងគ្រោះស្លាប់ដោយសារធ្លាក់ពីលើ អាគារខុនដូរ ពិតប្រដកមែន។
រីឯសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី
សូមផ្តល់ព័ត៌មានសន្តិសុខ សង្គម តាមរយៈ ទូរស័ព្ទលេខ
069 666 511/017 714 181/ 012 565 169.!!
សូមអរគុណ ,រាយការណ៍ព័ត៌មានដោយលោក(សារិទ្ធ)នឹងលោក(ផាន់ណា)











0 Comments