ម៉ូតូបើកបុកជាមួយកង់បីឥណ្ឌារងរបួសស្រាល២ធ្ងន់១នាក់.!!
ខេត្តកំពង់ស្ពឺ÷នៅថ្ងៃ អាទិត្យ ៩ រោច ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៧ នឹង ៣៥ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយ បានកើតឡើង នៅលើផ្លូវជាតិលេខ 4 ចន្លោះគីឡូម៉ែត្រ 61-62 ត្រង់ចំណុចភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានម៉ូតូ 01 គ្រឿងម៉ាក ស៊ុយស៊ីគី និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1HF-6135 អ្នកបើកបរដោយ ឈ្មោះ ឌី ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅ ក្រុងភ្នំពេញ អ្នកជិះពីក្រោយ ឈ្មោះ ចាន់ ដាលីស ភេទអាយុ ២៣ ឆ្នាំរស់នៅភ្នំពេញ បើកបរ ពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើ បាន ចូល ចំណែកផ្លូវម្ខាង ទៅបុក ផាសស្អាប់ 1 គ្រឿង ម៉ាក បាចា ពណ៌ ស ពាក់ស្លាកលេខកំពងស្ពឺ 1I-8968 អ្នកបើកបរ ឈ្មោះ ឆឹង ឆុន ភេទប្រុស អាយុ 60 ឆ្នាំ រស់នៅភូមិ តាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពងស្ពឺ ដែលបើកបរបញ្រ្ចាស ទិស គ្នា បណ្ដាលអោយគ្រោះថ្នាក់មនុស្ស និង ខូចខាតសម្ភារដូចខាង ក្រោម
របួស មនុស្សធ្ងន់ 01 នាក់ ប្រុស ( ឌី )
របួស មនុស្សស្រាល 2 នាក់
ខូចខាត ម៉ូតូ 01ធ្ងន់
ខូចខាត ផាសស្អាប់ 1 គ្រឿង ស្រាល
ចំពោះអ្នករបួសត្រូវបានមិត្តភក្រ្ក័ដឹកទៅមន្ទីរពេទ្យ បង្អែកស្រុក ភ្នំស្រួច ។
វត្ថុតាងទាំងពីគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយទៅការតាមនិតិវិធី ។ដោយស្រះស្រង់










0 Comments