លោក គៀង ល័ក្ស អភិបាលរងខ័ណ្ឌកំបូល និងលោក ហ៊ាន វិទ្យា ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធអេគីប(ស១)បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរានី ហ៊ុនសែន តាមរយះឯកឧត្តម ឃួង ស្រេង ជូននូវរឿងឧបភោគ បរិភោគ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នងសមាគមន៍អាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធ(ស អ ស ស)

Ticker

4/recent/ticker-posts

Ad Code

លោក គៀង ល័ក្ស អភិបាលរងខ័ណ្ឌកំបូល និងលោក ហ៊ាន វិទ្យា ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធអេគីប(ស១)បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរានី ហ៊ុនសែន តាមរយះឯកឧត្តម ឃួង ស្រេង ជូននូវរឿងឧបភោគ បរិភោគ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នងសមាគមន៍អាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធ(ស អ ស ស)

 



អំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់ជូនតាមរយះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញជូនដល់សមាគមន៍អាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីសន្តិភាព!

 ភ្នំពេញ: លោក គៀង ល័ក្ស អភិបាលរងខ័ណ្ឌកំបូល និងលោក ហ៊ាន វិទ្យា ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅអេគីប(ស១)បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរានី ហ៊ុនសែន តាមរយះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណះអភិបាលជូននូវគ្រឿងឧបភោគ បរិភោគ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នងសមាគមន៍អាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា(ស.អ.ស.ស)រួមមាន=

អង្ករ ចំនួន១១២៩បាវ ត្រីខចំនួន១១២៩យួរ ទឹកត្រី១១២៩យួរ ទឹកស៊ីអ៊ីវ១១២៩យួរ មី១១២៩មួយកេះ!

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ នៅភូមិចែងម៉ែង ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ១១២៩គ្រួសារ​ហើយ

នៅក្នុងមួយគ្រួសារទទួលបានអង្ករ១បាវ ត្រីខ១យួ ទឹកត្រី១យួ ទឹកស៊ីអ៊ីវ១យួ​ និង មី១កេះ បែងចែកជាបួនក្រុមក្នុងអេគីប ស១ដល់​ ស៤ ជាមួយនិងការរក្សាគម្លាតសុវត្ថិភាពល្អប្រសើរ។




លោក ហ៊ាន វិទ្យា ព្រមទាំងបងប្អូនប្រជាបលរដ្ឋនៅក្នុងសមាគមន៍ទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាលក៍ដូចមន្រ្តីក្រោមឳវាទដែលតែងតែយកចិត្តទុក្ខដាក់ដោះស្រាយនៅផល

លំបាករបស់ប្រជាពលរដ្ឋនៅពេលជួបបញ្ហាគ្រប់បែបយ៉ាង មិនថាទោះបីកាលះទេសណាក៍ដោយ!







ហើយជាចុងក្រោយនេះ បងប្អូននៅក្នុងសមាគមន៍អាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៍សូមបួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោកជួយបីបាច់ថែរក្សាថ្នាក់ដឹកនាំទាំងអស់អោយជួបតែសេចក្តីសុខ សេចក្តីចំរើននៅពុទ្ធពរទាំង

ប្រាំប្រការ គឺអាយុវណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លៀតឡើយ សូមអរគុណ​និង អរព្រះគុណ។ សំណាង



Reactions

Post a Comment

0 Comments

Ad Code