កីឡាករជម្រើសជាតិតៃខ្វាន់ដូម្នាក់ត្រូវបានក្រុមចោរប្រដាប់អាវុធវាយប្លន់ខ្លីយកម៉ូតូស្គុបពីមួយគ្រឿងនិងទូរស័ព្ទម៉ាក IPhonXមួយគ្រឿងយកទៅបាត់

Ticker

4/recent/ticker-posts

Ad Code

កីឡាករជម្រើសជាតិតៃខ្វាន់ដូម្នាក់ត្រូវបានក្រុមចោរប្រដាប់អាវុធវាយប្លន់ខ្លីយកម៉ូតូស្គុបពីមួយគ្រឿងនិងទូរស័ព្ទម៉ាក IPhonXមួយគ្រឿងយកទៅបាត់



 កីឡាករជម្រើសជាតិតៃខ្វាន់ដូម្នាក់ត្រូវបានក្រុមចោរប្រដាប់អាវុធវាយប្លន់ខ្លីយកម៉ូតូស្គុបពីមួយគ្រឿងនិងទូរស័ព្ទម៉ាក IPhonXមួយគ្រឿងយកទៅបាត់ស្រមោលនៅខណ្ឌសែនសុខមិនរំខានដល់សមត្ថកិច្ចឡើយ.!!

 

ភ្នំពេញ÷ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងចេញពីកម្មវិធីខួបកំណើតមិត្តភក្កិបានត្រឡប់ទៅផ្ទះវិញត្រូវបានជនសង្ស័យមួយក្រុមមានគ្នា៤ នាក់ជិះម៉ូតូចំនួន២ គ្រឿងបានធ្វើសកម្មភាពដកកាំភ្លើងភ្ជង់រួចប្លន់យកម៉ូតូមួយគ្រឿងនិងទូរស័ព្ទដៃមួយគ្រឿងបានសម្រេចគេចខ្លួនដោយសុវត្ថិភាព។


ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី យប់ឈាមថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២១ នៅក្បែរការ៉ាស់សាំង តូតាល់ តាមបណ្តោយផ្លូវ៣៧១ សឡា ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


ជនរងគ្រោះមានឈ្មោះជឹម បារមី ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរកីឡាតៃក្វាន់ដូជម្រើសជាតិ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HZ-1608ចេញពីកម្មវិធីមិត្តភក្កិ នៅម្ដុំផ្សារបឹងបៃតងសែនសុខ គោលបំណងត្រឡប់ទៅផ្ទះ ដោយធ្វើដំណើរនៅតាមបណ្តោយផ្លូវ ៣៧១ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើនេះក៍ស្រាប់តែលេចមុខជនសង្ស័យចំនួន៤ នាក់ជិះម៉ូតូឌ្រីមសង់ចំនួន២ គ្រឿងមិនចាំស្លាកលេខ បានដកកាំភ្លើងខ្លីមិនចាំម៉ាកមួយដើមភ្ជង់ទៅលើរូបគេឲ្យឈប់ធ្វើឲ្យរូបគេភ័យស្លន់ស្លោពេកសំរេចចត្តិជិះម៉ូតូរត់ទៅមុខបន្តិចបណ្តាលឲ្យដួល ខណៈនោះក៍មានជនសង្ស័យ២នាក់ទៀតដែលជាបក្សពួកវាបានមកប្រាប់ថាជួយលើកម៉ូតូ ហើយជួយលើករួចក៍នាំគ្នាជិះយកទៅបាត់ស្រមោលតែម្ដង។




ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមខណ្ឌសែនសុខដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកម៉ូតូមកវិញនិងស្វែងរកជនសង្ស័យតាមយកមកផ្តន្ទាទោសតាមនីតិវិធីផង។

Reactions

Post a Comment

0 Comments

Ad Code