ករណីគ្រោះថ្នាក់ចរចណ៍រវាងម៉ូតូនិងម៉ូតូ
(កំពង់ស្ពឺ) ថ្ងៃទី01 ខែកក្តដា ឆ្នាំ2021 វេលាម៉ោង 13និង 15នាទី លើផ្លូវលេខ130 ត្រង់ចំណុចភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
មានម៉ូតូ01គ្រឿង ម៉ាកហុងដាសេ125 សេរី2019 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1Q-8406 អ្នកបើកបរឈ្មោះ អោ គង់ ភេទប្រុស អាយុ 20ឆ្នាំ រស់នៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូ 01គ្រឿង ម៉ាកនិច ពណ៌ផ្កាឈូក-ស ពាក់ស្លាកលេខកំពង់ស្ពឺ 1F-3720 អ្នកបើកបរឈ្មោះ ផាន ពិសី ភេទស្រី អាយុ 17ឆ្នាំ ឌុបមនុស្ស 01នាក់ ឈ្មោះ ឃឹម អឿន ភេទស្រី អាយុ 40ឆ្នាំ អ្នកទាំងពីររស់នៅភូមិព្រៃក្តី ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកបរបញ្រ្ចាសទិសគ្នា មកដល់ត្រង់ចំនុចកើតហេតុបណ្តាលអោយគ្រោះថ្នាក់ មនុស្ស និងខូចខាតសម្ភារដូចខាងក្រោម ៖
-របួសមនុស្ស 02នាក់ធ្ងន់(អោ គង់-ឃឹម អឿន )
-របួសមនុស្ស 01នាក់ស្រាល
-ខូចខាតម៉ូតូ 02គ្រឿង ធ្ងន់ 01គ្រឿង
ក្រោយកើតហេតុសមត្ថិកិច្ចបានចុះធ្វើការវាស់វែង និង យកវត្ថុតាងទាំង02គ្រឿង ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលាំងចក រងចាំការដោះស្រាយនៅពេលក្រោយ។ ផាន់ណា











0 Comments