អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បាននាំយក អំណោយ ចែកជូនប្រជាពលរដ្ឋ នៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជួបសំណេះសំណាល បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបាននាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្
ដែលមានជីវភាពខ្វះខាតចំនួន ៤០គ្រួសារ នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បា អំពៅ
អំណោយមានដូចជា
អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ម៉ាសចំនួន 20 និងឃីត
ដោយក្នុងមួយគ្រួសារទទួល បានអង្ករ ១០គីឡូ និងឃីត១កញ្ចប់ ( ត្រីខ ១យួរ, មី ៦កញ្ចប់, ទឹកត្រី ២ដប, ទឹកស៊ីអ៊ីវ ២ដប និងម៉ាសចំនួន ២០)
ជា ជាចុងក្រោយ លោកអភិបាល ចេងមុន្នីរ៉ា លោកបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួម សំអាតនិងរក្សាអនាម័យ លាងដៃនឹងសាប៊ូនិងថែទាំសុខភាពដោយពាក់ម៉ាស់ លាងដៃជាមួយអាកុល ព្រមទាំងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល នៅ បីការពារ និង 3 កុំ ព្រមទាំងអនុវត្តទាំងអស់គ្នា ឲ្យបានខ្ជាប់ខ្ជួន៕ អ៊ឹម សារិទ្ធ រាយការណ៍ព័ត៌មាន











0 Comments