ករណីគ្រោះថ្នាក់ចរាចណ៍រថយន្តសណ្តោងរ៉ឺម៉ករ៉េចង្កូតបុកបង្គោលភ្លើងនិងរបងរោងចក្រ
នៅថ្ងៃចន្ទ ១១ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២០ និង ៣០ នាទី នៅលើផ្លូវជាតិលេខ ៥១(១២.១៣) ត្រង់ចំណុចភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានរថយន្ត ០១ គ្រឿងម៉ាក HINO ពណ៌ បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3A.8993 សណ្តោងសឺមីរុឺម៉ក ពណ៌ ស ពាក់ផ្លាកលេខ ព្រះសីហនុ 4A.4085 បើកបរដោយឈ្មោះ អ៑ុំ សុភ័ក្រ ភេទ ប្រុស អាយុ ៣២ ឆ្នាំ (របួសស្រាល) រស់នៅភូមិព្រែកជ្រៅ ឃុំរកាកោងទី ២ ស្រុកមុខកំពូល ខេត្តកណ្តាល បើកបរក្នុងទិសដៅពីជើងទៅត្បូងលុះបើកមកដល់ចំណុចខាងលើ បានបើករេចង្កូតធ្លាក់ទៅខាងលិចផ្លូវ បុកបង្គោលភ្លើង និង បុករបងរោងចក្រ បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និង ខូចខាតសម្ភារដូចខាងក្រោម:
-របួសស្រាលមនុស្ស ០១ នាក់ប្រុស(អ្នកបើកបររថយន្ត)
-ខូចខាតទាំងស្រុងបង្គោលភ្លើងចំនួន ០១ ដើម ខ្សែភ្លើងមួយចំនួន និង របងរោងចក្រចំនួន ០១ ផ្ទាំង ។
-ខូចខាតធ្ងន់ រថយន្ត ០១ គ្រឿង
ចំពោះវត្ថុតាងចំពោះរថយន្ត សមត្ថិកិច្ចកំពុងរុករកមធ្យោបាយ ដើម្បីដឹកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ រងចាំការដោះស្រាយតាមច្បាប់នៅពេលក្រោយ ។ផាន់ណា រាយការណ៍ព័ត៌មាន











0 Comments