ចោរលួចកាត់ខ្សែរភ្លើងបំភ្លឺផ្លូវរបស់រដ្ឋ ម្នាក់ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះខណ:កំពុងតែធ្វើសកម្មភាពលួចកាត់ខ្សែរភ្លើង
ភ្នំពេញ÷ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប្រជាការពារចាប់ឃាត់ខ្លួនបានភ្លាមៗខណ:កំពុងតែធ្វើសកម្មភាពលួចកាត់ខ្សែរភ្លើងបំភ្លឺផ្លូវនិងស្ពានអាកាសស្ទឹងមានជ័យ។
ហេតុការណ៏ឃាត់ខ្លួនជនសង្ស័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំនុចផ្លូវ២៧១ ខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ នូវ វិច្ឆកា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ និងមានសារធាតុញៀនក្នុងខ្លួនផងដែរ។
ប្រភពព័ត៍មានពីសមត្ថកិច្ចបានឲ្យដឹងថាកន្លងមកថ្មីៗនេះមានក្រុមចោរតែងតែធ្វើសកម្មភាពឆក់ទូរស័ព្ទដែនិងកាបូបលុយពីអ្នកដំណើរជាញឹកញាប់នៅចំនុចខាងក្រោមស្ពានអាកាស្ទឹងមានជ័យ ទើបកម្លាំងមានសមត្ថកិច្ចចុះល្បាតពួនស្ទាក់នៅទីនោះក៏បានប្រទះឃើញជនសង្ស័យខាងលើនេះកំពុងតែធ្វើសកម្មភាពលួចកាត់យកខ្សែរភ្លើងរបស់រដ្ឋ ដើម្បីបំភ្លឺផ្លូវនិងស្ពាន ពេលនោះកម្លាំងសមត្ថកិច្ចរបស់គណ:បញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ធ្វើការឡោមព័ទ្ធឃាត់ខ្លួនជនសង្ស័យបានម្នាក់ភ្លាមៗ ចំណែកបក្ខពួកចំនួន២នាក់ផ្សេងទៀតបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះកម្លាំងប្រជាការពារបានប្រគល់ទៅឲ្យសមត្ថកិច្ចប៉ុស្តិនគរបាលស្ទឹងមានជ័យទី១ដឹកយកទៅសាកសួរបន្ត។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចឲ្យដឹងថា រូបគេពិតជាបានធ្វើសកម្មភាពកាត់ខ្សែរភ្លើងពិតប្រាកដមែន ហើយរូបគេក៏ធ្លាប់ធ្វើសកម្មភាពដាក់ដុំថ្មដើម្បីឲ្យអ្នកជិះម៉ូតូនៅម្តុំខាងក្រោមស្ពានអាកាសស្ទឹងមានជ័យដួលគ្រោះថ្នាក់ចរាចរណ៏រួចពួកគេធ្វើជាជួយលើកម៉ូតូជនរងគ្រោះ ហើយជិះម៉ូតូជនរងគ្រោះរត់គេចខ្លួនតែម្តង ។
បច្ចប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕ដោយ៖មី







0 Comments