ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកខឿនពុះចែកទ្រូងផ្លូវ
កំពង់ស្ពឺ÷នៅថ្ងៃសៅរ៍១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០០ : ១៥នាទី នៅលើផ្លូវលេខ៤ ចន្លោះ គីឡូម៉ែត្រលេខ៤៣-៤៤ស្ថិតនៅភូមិស្នោរទី២ សង្កាត់រសុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានរថយន្ត០១គ្រឿងម៉ាកកូរ៉េ ពណ៍ស ពាក់ស្លាកកលេខភ្នំពេញ2AF 8142បើកពីកើតទៅលិច
-អ្នកបើកបរឈ្មោះអែម ហាន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ(របួសស្រាល)
លុះពេលបើកមកដល់ចំណុចខាងលើបានបើកបុកខឿនពុះចែកទ្រូងផ្លូវ
ករណីខាងលើនេះបណ្តាលឲ្យ គ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារ ដូចខាងក្រោម៖
-មនុស្សរបួសស្រាលចំនួន០១នាក់ប្រុស(អ្នកបើករថយន្ត)
-រថយន្តខូចខាតធ្ងន់ចំនួន០១គ្រឿង
-ខូចខាតបង្គោលប៉ាណូក្រុមហ៊ុនស្មាតចំនួន០១ដើម និងខឿនពុះចែកទ្រូងផ្លូវចំនួន០១ម៉ែត្រ
វត្ថុតាងបានប្រគល់អោយការិយាល័យចរាចរណ៍ខេត្តយកទៅរក្សាទុកដើម្បីដោះស្រាយតាមនិតីវិធី៕ផាន់ណា រាយការណ៍ព័ត៌មាន










0 Comments