បុកគ្នាបន្តបន្ទាប់បណ្តាលអោយរថយន្តមួយគ្រឿងក្រឡាប់ធ្លាក់ប្រឡាយនឹងម៉ូតូ៤គ្រឿងរងការខូចខាតនៅផ្លូវក្រវាត់ក្រុងក្នុងខណ្ឌដង្កោ
ភ្នំពេញៈ មួយព្រឹកមានករណីគ្រោះថ្នាក់ចរាចរណ៍បីករណីនៅទីតាំងតែមួយតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង(ផ្លូវ៥០ម៉ែត្រ) ភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលអោយមានមនុស្សរងរបួសធ្ងន់ស្រាលហេីយខូចខាតរថយន្តមួយគ្រឿង, ម៉ូតូបួនគ្រឿងថែមទៀត ។ករណីនេះកេីតឡេីងនៅវេលាម៉ោង៦ នឹង៣០នាទីព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២១ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានអោយដឹងថា ដំបូងគេឃេីញម៉ូតូពីរគ្រឿងបុកគ្នានៅលេីកផ្លូវក្រវ៉ាត់ក្រុងស្របពេលនោះមានរថយន្តដឹកទឹកសុទ្ធមួយគ្រឿងបេីកបរក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុជាន់ហ្វ្រាំងមិនទាន់ក៏ទាញ់ចង្កូចគេចមកខាងស្តាំដៃបណ្តាលអោយក្រឡាប់ធ្លាក់ប្រឡាយតែម្តងទៅ ខណៈនោះដែលមានម៉ូតូចំនួន២គ្រឿងទៀតកំពុងបេីកបរបញ្ច្រាសទិសគ្នារវល់តែមេីលករណីរថយន្តក្រឡាប់ក៏បានបុកគ្នាពេញទំហឹងបណ្តាលអោយមនុស្សពីរនាក់រងរបួសធ្ងន់ស្រាល នឹងម៉ូតូរង់ការខូចខាត ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលចរាចរខណ្ឌដង្កោចុះវាស់វែងនឹងសម្របសម្រួលដោះស្រាយរវាងភាគីម៉ូតូទាំងសងខាងចប់នៅកន្លែងកេីតហេតុ ចំណែករថយន្តដឹកទឹកសុទ្ធដែលក្រឡាប់ ដោយសង្កេតឃេីញថាមិនបានប៉ះពាល់ដល់សម្បត្តិរដ្ឋនឹងឯកជនសមត្ថកិច្ចសម្រេចប្រគល់អោយក្រុមហ៊ុនមកស្ទុចយកទៅជួសជុលដោយខ្លួនឯង ៕











0 Comments