ជនសង្ស័យឆក់ទូរសព្ទម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់បាន
ភ្នំពេញ÷ករណីចាប់បានជនសង្ស័យម្នាក់ជាចោឆក់ត្រូវបានប្រជាពលរដ្ធស្ទាក់ចាប់បាននៅត្រង់ចំនុចផ្លូវបំបែកជាបួនផ្លូវ87បេតុង សង្កាត់បឹងទំពុនទី2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ប្រភពប្រជាពលរដ្ឋបានអោយដឹងថា ជនសង្ស័យឈ្មោះ ស័ង្ក សុវណ្ណរិទ្ធ ភេទប្រុស អាយុប្រហែល28ឆ្នាំ មានមុខរបរមិនពិតប្រាកដ
បានជិះម៉ូតូមួយគ្រឿងម៉ាកDream c125 ពណ៌ខ្មៅធ្វើសកម្មភាពឆក់ទូរសព្ទជនរងគ្រោះនៅ
ម្តុំផ្សារដើមថ្កូវ ធ្វើការរត់គេចខ្លួនមកដល់ចំនុចកើតហេតុបានបុកជាមួយនិងម៉ូតូ1គ្រឿងទៀតម៉ាកClick ពណ៌លឿងសេរីឆ្នាំ2017ពាក់ស្លាកលេខ ភ្នំពេញ 1AJ-1209 រងការខូចខាតផ្នែកខាងមុខម៉ូតូClick។
ភ្លាមៗនោះដែក៍មានវត្តមានលោក មេប៉ុស្តិ៍បឹងទំពុនទី2 ចុះមកដល់កន្លែងកើតហេតុ និងធ្វើការសួនាំ និងបញ្ជូនជនសង្ស័យទៅប៉ុស្តិ៍នគរបាលបឹងទំពុនទី2ដើម្បីចាត់ការបន្ត៕ រាយការណ៍ព័ត៌មាន ផាន់ណា













0 Comments