រថយន្តកូរ៉េមួយគ្រឿងជាន់ប្រាំងមិនសុីក៍ជ្រុលទៅបុករះម៉ូតូនិងផ្ទះប្រជាពលរដ្ឋបណ្តាលអោយរងរបួសធ្ងន់ជាច្រើនាក់
កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកូរ៉េមួយគ្រឿងបើកបរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកហូ មិនដឹងថាមានមូលហេតុអ្វីក៏ស្រាប់តែមកដល់ចំនុចកើតហេតុជាន់ហ្វ្រាំងមិនស៊ីក៍ជ្រុលទៅបុករះផ្ទះប្រជាពលរដ្ឋបណ្តាលអោយរងរបួសធ្ងន់៣នាក់និងស្រាល៣នាក់ ។
![]() |
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅស្តុបស្ពានព្រែកហូ វេលាម៉ោង១៧នឹង២៥ រសៀលត្រូវនិងថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហាឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចនិងភូមិតាក្តុល សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ករណីខាងលើនេះបង្ករឡើងដោយរថយន្ត កូរ៉េ១ពណ៍សគ្រឿងពាក់ស្លាកលេខភ្នំពេញ 3B-6360បើកពីកើតទៅលិចស្រាប់តែមកដល់ចំនុចកន្លែងកើតហេតុរថយន្តជាន់ហ្វ្រាំងមិនស៊ី ក៍បានជ្រុលទៅបុកម៉ូតូនិងបង្គោលផ្លាកប៉ាណូក្រឡាប់ផ្ងាជើង ធ្លាក់របស់របររាយប៉ាយពេញផ្លូវនិង បង្កអោយរងរបួសធ្ងន់មនុស្សជាច្រើននាក់
ភ្លាមៗនោះដែរក៍មានវត្តមានបងៗសមត្តិកិច្ចដែលប្រចាំការនៅគោលដៅខាងលើបានធ្វើការវាស់វែងនិងសំរួលចរាចណ៍ និងទាក់ទងរថយន្តសាមុយមន្ទីពេទ្យបង្អែកខេត្តដឹកជនរងគ្រោះយកទៅព្យាបាល និងវត្ថុតាងប្រគល់ទៅអោយការិយាល័យចរាចរណ៍ខេត្តយកទៅរក្សាទុក និងរងចាំដោះស្រាយតាមនិតីវិធីនៅពេលក្រោយ។សារិទ្ធ រាយការណ៍ព័ត៌មាន
















0 Comments