ចោរតេប្រាប់បក្ខពួក ដែលមកជាមួយគ្នា រត់ទៅ ប៉ូលិសចាប់អញបានហើយ, ណាត់គ្នាពីស្រុកកៀនស្វាយ មកលួចម៉ូតូនៅភ្នំពេញ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ព័ទ្ធចាប់បានម្នាក់…

Ticker

4/recent/ticker-posts

Ad Code

ចោរតេប្រាប់បក្ខពួក ដែលមកជាមួយគ្នា រត់ទៅ ប៉ូលិសចាប់អញបានហើយ, ណាត់គ្នាពីស្រុកកៀនស្វាយ មកលួចម៉ូតូនៅភ្នំពេញ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ព័ទ្ធចាប់បានម្នាក់…

 ចោរតេប្រាប់បក្ខពួក ដែលមកជាមួយគ្នា រត់ទៅ ប៉ូលិសចាប់អញបានហើយ, ណាត់គ្នាពីស្រុកកៀនស្វាយ មកលួចម៉ូតូនៅភ្នំពេញ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ព័ទ្ធចាប់បានម្នាក់…



ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក្របួចចាប់វាយខ្នោះបានម្នាក់ ក្រោយពេលធ្វើសកម្មភាព លួចយកម៉ូតូម៉ាកស៊ុយស៊ុគីនិច មួយគ្រឿង បានសម្រេច ខណ:ម្ចាស់ម៉ូតូចាក់សោចតទុកមុខផ្ទះ។






ហេតុការណ៍បង្រ្កាបជនសង្ស័យ ដែលធ្វើសកម្មភាពលួចម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះគុយ ច័ន្ទ សុវណ្ណ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចេញពីធ្វើការ ហើយត្រឡប់មកផ្ទះវិញ នៅម្តុំស្ពានព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ពេលនោះរូបគាត់ក៏បានចតម៉ូតូរបស់គាត់ម៉ាក ស៊ុយស៊ុគីនិចមួយគ្រឿង ពណ៌សលាយលឿង ពាក់ផ្លាកលេខភ្នំពេញ 1FZ-8413 ហើយក៏បានចូលទៅហូបបាយថ្ងៃត្រង់ ស្របពេលនោះ ក៏លេចមុខជនសង្ស័យខាងលើ បានមកធ្វើសកម្មភាពកាច់ ក ម៉ូតូរបស់គាត់ បញ្ឆេះជិះបម្រុងនឹងគេចខ្លួន ខណៈពេលនោះម្ចាស់ម៉ូតូបានឃើញទាន់ ក៏បានដេញតាមពីក្រោយ ហើយស្រែកឆោឡោឲ្យគេជួយ ពេលនោះកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកកំពឹស កំពុងតែល្បាតពួនស្ទាក់ នៅក្នុងមូលដ្ឋានក៏បានឃើញហេតុការណ៍បែបនេះ បានជួយអន្តរាគមន៍ចាប់វាយខ្នោះជនសង្ស័យខាងលើ បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលព្រែកកំពឹស ហើយក៏បានប្រគល់ជនសង្ស័យ ទៅឲ្យកម្លាំងសមត្ថកិិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ពានថ្ម ដឹកយកទៅធ្វើការសាកសួបន្ត។


នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានសារភាពប្រាប់សមត្ថកិច្ចថា មុនពេលដែលសមត្ថកិច្ច មិនទាន់ចាប់ខ្លួនរូបគេ បានគឺពួកគេបាត់តេទូរស័ព្ទណាត់គ្នា ជួបនៅឯស្រុកកៀនស្វាយខេត្តកណ្តាល ហើយក៏បានជិះម៉ូតូមួយគ្រឿង ឌុបគ្នាដើម្បីដើររកលាភ ស្វែងរកលួចម៉ូតូប្រជាពលរដ្ឋ ដែលទុកប្រហែស លុះមកដល់ចំនុចម្តុំផ្សារព្រែកជ្រៃ ជនសង្ស័យខាងលើបានឲ្យបក្ខពួកម្នាក់ទៀត ឈប់ម៉ូតូចាំគេនៅទីនោះ ខណៈដែលរូបគេលួចម៉ូតូបានសម្រេចហើយ ចាំពួកគេតេប្រាប់គ្នាគេដែលនៅចាំឯផ្សារព្រែកជ្រៃ តែសំណាងអាក្រក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះបានសម្រេច ហើយជនសង្ស័យក៏បានតេប្រាប់បក្ខពួក ដែលមកជាមួយគ្នា រត់ទៅ ប៉ូលិសចាប់អញបានហើយ។

បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបានបញ្ជូនទៅ កាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីបន្តតាមនីតិវិធី៕(02)

Reactions

Post a Comment

0 Comments

Ad Code