ភ្នំពេញ÷(ព័ត៌មានបឋម)បុរសម្នាក់មិនដឹងមានវិបត្តិផ្លូវចិត្តអ្វី បានសំរេចលោតពីលើស្ពានអាកាស 5 មករា ស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុងសង្កាត់ផ្សារដេប៉ូទី៣
ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១។
ប្រភពប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានប្រាប់ព័ត៌មានយើងថា ដំបូងឡើយបុរសរងគ្រោះបានដើរពីទិសខាងកើតស្ពាន5មករា ត្រង់ចំនុចផ្លូវសហព័ន្ធរុស្សី ឆ្ពោះមកទិសខាងលិច ដោយកាយវិការរវើរវាយ ស្រាប់តែមកដល់ពាក់កណ្តាលស្ពានក៍ធ្វើការលោតចុះមកក្រោម
បានប៉ះជាមួយរថយន្តទំនើបមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BD-7883ដើម្បីធ្វើការសំលាប់ខ្លួន តែសំណាងល្អមិនបណ្តាលអោយបាត់បង់ជីវិតនោះទេគ្រាន់តែរងរបួសបាក់ជើង។
តាមការបញ្ជាក់ពីបងប្អូនឃើញហេតុការណ៍បានបន្ថែមប្រាប់អោយដឹងថា ជនខាងលើនេះអាចបណ្តាលមកពីប្រើប្រាស់នូវសារធាតុញៀនលើសកំរឹតទើបបណ្តាលអោយគ្រប់គ្រងស្មារតីលែងជាប់ ទើបបណ្តាលអោយមានការលោតសម្លាប់ខ្លួនបែបនេះ៕សំរាប់ព័ត៌មានលំអិតផ្សេងទៀតដែលពាក់ព័ន្ធនៅហេតុការណ៍នេះក្រុមកាងារយើងខ្ញុំនិងធ្វើការបកស្រាយនៅពេលក្រោយ
រាយការណ៍ព័ត៌មានដោយលោក អ៊ឹម សារិទ្ធ









0 Comments