ក្មេងទំនើង០២ក្រុមបានបើកឆាកប្រយុទ្ធគ្នាសុីសាច់ហត់ឈាមបណ្ដាលឲ្យម្នាក់ស្លា ប់បាត់បង់ជីវិតនិងម្នាក់ទៀតរងរបួសធ្ងន់

Ticker

4/recent/ticker-posts

Ad Code

ក្មេងទំនើង០២ក្រុមបានបើកឆាកប្រយុទ្ធគ្នាសុីសាច់ហត់ឈាមបណ្ដាលឲ្យម្នាក់ស្លា ប់បាត់បង់ជីវិតនិងម្នាក់ទៀតរងរបួសធ្ងន់


 

ក្មេងទំនើង០២ក្រុមបានបើកឆាកប្រយុទ្ធគ្នាសុីសាច់ហត់ឈាមបណ្ដាលឲ្យម្នាក់ស្លា ប់បាត់បង់ជីវិតនិងម្នាក់ទៀតរងរបួសធ្ងន់


ភ្នំពេញ៖យុវជនទំនើងមានពីក្រុមបានបើកឆាកប្រយុទ្ធគ្នាសុីសាច់ហុតឈាមអស់រយៈពេលប្រហែលជាកន្លះម៉ោងបណ្ដាលឲ្យភាគីម្ខាងបានស្លា ប់ម្នាក់នឹងម្នាក់ទៀតរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ។






ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង៣៥នាទីយប់ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ សិទ្ធិតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិរំចេក ក្នុងសង្កាត់ចោមចៅទី០១ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ ។


នាក់ដែលបានស្លា ប់នោះគឺជាជនបង្ក មាន ឈ្មោះ ហែម សុគុន្ធ ភេទប្រុស អាយុ៤១ ឆ្នាំ មានមុខរបរមិនពិតប្រាកដរីឯនាក់រងរបួសធ្ងន់ មាន ឈ្មោះហៅថា ង៉ោ អាយុ ជាង៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលម្ដុំទីតាំងកន្លែងកើតហេតុ ។


បើយោងតាមសម្ដីរបស់ប្រជាពរដ្ឋដែលបានឃើញហេតុការណ៍នៅទីតាំងនោះបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុហេតុ គេបានឃើញមានយុវជនចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកអាយឃុន មិនចាំពណ៌និងស្លាកលេខបានជិះកាត់ពីមុខយុវជនមួយក្រុមទៀតដែលកំពុងតែអង្គុយផឹកសុី សង្ស័យថាពួកគេទាំងពីរក្រុមនេះប្រហែលជាធ្លាប់មានទាស់ពាក្យសម្ដីអ្វីនឹងគ្នាកាលពីមុនរួចមកហើយទើបជនបង្កម្នាក់ដើរចូលទៅខាងក្នុងន្ទប់ហើយបានទាញ់ដាវយកមកកាប់ទៅលើយុវជនមួយក្រុមដែលកំពុងអង្គុយផឹកសុីនោះ បណ្ដាលឲ្យ ឈ្មោះ ង៉ោ នោះ បានរងរបួសធ្ងន់ ទើបភាគីម្ខាងទៀតបានវាយតបតវិញ រហូតដល់ឈ្មោះ ហែមសុគុន្ធម្នាក់ទៀត រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យតែដោយសារមុខរបួសធ្ងន់ធ្ងរពេកក៍ត្រូវបានស្លាប់បាត់បង់ជីវិតតាមផ្លូវ។

ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។





ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមៗ រួចបានទាក់ទងសហការគ្នាជាមួយនឹងកម្លាំងនគរបាលខណ្ឌពោធិ៍សាត់ឱ្យចុះមកជួយធ្វើអន្តរាគមន៍និងឃាត់ខ្លួនជនបង្កអស់ទាំងនោះបានជាបន្តបន្ទាប់សរុម០៥នាក់ ហើយបញ្ជូនខ្លួនយកមកកាន់អធិការខណ្ឌពោធិ៍សែនជ័យដើម្បីធ្វើការសាកសួរនិងចាត់ការបន្តទៅតាមនិតិវិធីច្បាប់។​ផាន់ណា


Reactions

Post a Comment

0 Comments

Ad Code