ស្រ្តីមេម៉ាយជាកម្មករសំណង់ម្នាក់ ត្រូវរថយន្តលាយបេតុងបើកបុកនិងកិនស្លាប់ខណៈកំពុងជិះម៉ូតូជាមួយមេជាង

Ticker

4/recent/ticker-posts

Ad Code

ស្រ្តីមេម៉ាយជាកម្មករសំណង់ម្នាក់ ត្រូវរថយន្តលាយបេតុងបើកបុកនិងកិនស្លាប់ខណៈកំពុងជិះម៉ូតូជាមួយមេជាង

 


ស្រ្តីមេម៉ាយជាកម្មករសំណង់ម្នាក់

ត្រូវរថយន្តលាយបេតុងបើកបុកនិងកិនស្លាប់ខណៈកំពុងជិះម៉ូតូជាមួយមេជាង


ភ្នំពេញ៖ ស្រ្តីមេម៉ាយជាកម្មករសំណង់ម្នាក់ត្រូវរថយន្តលាយបេតុងបើកបុកនិងកិនបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតគួរឲ្យរន្ធត់ ខណៈពេលដឌលគាត់កំពុងជិះម៉ូតូ១គ្រឿងជាមួយមេជាងសំណង់ចេញពីធ្វើការត្រឡប់ទៅផ្ទះ។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីកន្លងកើតហេតុបានឲ្យដឹងថា ស្រ្តីរងគ្រោះខាងលើឈ្មោះចក់ កា អាយុជាង៤០ឆ្នាំ មុខរបរកម្មករសំណង់គាត់បានលែងលះគ្នាជាមួយប្ដីរយៈពេល៥ឆ្នាំកន្លងមកហើយ មានស្រុកកំណើតនៅខេត្តព្រៃវែង ហើយសព្វថ្ងៃរស់នៅជាមួយកូនប្រុសម្នាក់នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។





ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1BY-8009 ដោយបុរសម្នាក់ដែលជាមេជាងរបស់គាត់ជាអ្នកឌុប ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងបំណងទៅផ្ទះ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកHOWO ពណ៍ស ពាក់ស្លាកលេខភ្នំពេញ5A-0687 បើកបរដោយបុរសអត់ស្គាល់អត្តសញ្ញាម្នាក់ ក្នុងទិសដៅស្របគ្នាទៅដល់បុកពីក្រោយបណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តកិនខ្ទេចជើងនិងបោកក្បាលស្លាប់ភ្លាមតែម្ដង។





ប្រភពខាងលើបានបន្តទៀតថា រថយន្តនេះគឺជារថយន្តលាយបេតុងរបស់ក្រុមហ៊ុនជីបម៉ុង បានក្រោយពេលកើតហេតុបានបើកទៅឈប់ចម្ងាយប្រមាណជាង៣០ម៉ែត្រពីកន្លែងកើតហេតុទើបឈប់បន្ទាប់មកអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោល។ប៉ុន្តែក្រោយមកត្រូវបានកម្លាំងនគរបាលតាមរកឃើញហើយឃាត់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍ព្រៃស បន្ទាប់មកនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយតាមច្បាប់  ព្រមទាំងប្រគល់សាកសពជូនក្រុមគ្រះសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕ somnang



Reactions

Post a Comment

0 Comments

Ad Code