បុរសម្នាក់ជិះម៉ូតូមកឈប់លើស្ពានច្បារអំពៅហើយលោតទឹកសម្លា ប់ខ្លួនបង្កការភ្ញាក់ផ្អើលទាំងយប់

Ticker

4/recent/ticker-posts

Ad Code

បុរសម្នាក់ជិះម៉ូតូមកឈប់លើស្ពានច្បារអំពៅហើយលោតទឹកសម្លា ប់ខ្លួនបង្កការភ្ញាក់ផ្អើលទាំងយប់

 


បុរសម្នាក់ជិះម៉ូតូមកឈប់លើស្ពានច្បារអំពៅហើយលោតទឹកសម្លា ប់ខ្លួនបង្កការភ្ញាក់ផ្អើលទាំងយប់សង្ស័យមានវិបត្តិ។


ភ្នំពេញ៖ បុរសម្នាក់មិនដឹងថារូបគាត់មានវិបត្តិផ្លូវចិត្តឬមួយយ៉ាងណានោះទេទើបជិះម៉ូតូមួយគ្រឿងឡើងមកលើស្ពានច្បារអំពៅហើយទុកម៉ូតូចោលសម្រេចលោតទឹកដើម្បីបញ្ចប់ជីវិតខ្លួនឯង ។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង២៥នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានច្បារអំពៅចាស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។


រីឯជនរងគ្រោះមកដល់ពេលនេះមិនទាន់មានសាច់ញាតិនិងក្រុមគ្រួសារឬក៍នរណាម្នាក់អាចស្គាល់អត្ដសញ្ញាណរបស់គាត់នៅឡើយទេ ។


យោងតាមប្រភពព័ត៌មានពីរនាក់ដែលបានឃើញហេតុការណ៍នេះរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកZoomer X ពណ៍ក្រហមលាយខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GV-1987 ជិះធ្វើដំណើរក្នុងទិសដៅពីកើតក្នុងល្បឿនលឿនហើយឡើងមកលើស្ពានច្បារអំពៅចាស់ ក៍បានឈប់ម៉ូតូហើយក៏បានហក់ឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្នុងទឹកដើម្បីសម្លាប់ខ្លួនឯងតែម្ដង បន្សល់ទុកនៅតែម៉ូតូមួយគ្រឿងលើស្ពានទើបបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងយប់នាំគ្នាឈប់ចោមរោមមើលក្នុងករណីនេះ។





ក្រោយកើតហេតុបន្តិចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមដើម្បីត្រួតពិនិត្យមើលរួចរាល់ ក៏បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់សិនដើម្បីរងចាំស្រាវជ្រាវស្វែងរកសាច់ញាតិនិងក្រុមគ្រួសារឃើញសមត្ថកិច្ចយើងនឹងប្រគល់ឲ្យវិញ។

Reactions

Post a Comment

0 Comments

Ad Code