ស្ដីពីករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកម៉ូតូបើកស្របទិសគ្នា។
ថ្ងៃពុក១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២២: ៤០នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៤-៤៥ ត្រង់ចំណុចភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានរថយន្តមិនដឹងម៉ាក០១គ្រឿង មិនដឹងពាក់ផ្លាកលេខ និងមិនដឹងអត្តសញ្ញាណអ្នកបើករថយន្តហើយបានបើកមុកម៉ូតូម៉ាកសង់ ពណ៍ក្រហមសេរីមិនដឹង ពីខាងក្រោយដោយបើកពីលិចទៅកើតស្របទិស្យគ្នា
-អ្នកបើកបរម៉ូតូឈ្មោះ តុំ ពឿន ភេទប្រុស អាយុ ៣៩ឆ្នាំរស់នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ(របួសបាក់ភ្លៅខាងឆ្វេង បែកថ្ងាស)
ករណីខាងលើនេះបណ្តាលឲ្យ គ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារ ដូចខាងក្រោម៖
- រងរបួសធ្ងន់ ០១នាក់ប្រុស (អ្នកបើកបរម៉ូតូ)
-រថយន្តបានបើករត់គេចបាត់
ចំពោះអ្នករបួសត្រូវបានសាច់ញាតិបញ្ជូនទៅបន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺដោយខ្លួនឯង។
ចំពោះម៉ូតូត្រូវបានសាច់ញាតិយកទៅរក្សារទុកនៅផ្ទះ។02 សំណាង









0 Comments