អគ្គីភ័យមួយកន្លែងកើតឡើងចំណតរថយន្តវីរៈប៊ុនថាំ ស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ3 សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
ភ្នំពេញ នៅវេលាម៉ោង 15:30នាទីរសៀល ថៃ្ងសុក្រ 6រោច ខែទុតិមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស2565 ត្រូវនឹងថ្ងៃទី30 ខែកក្កដា ឆ្នាំ2021 មានអគ្គីភ័យមួយកន្លែងកើតឡើងចំណតរថយន្តវីរៈប៊ុនថាំ ស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ3 សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ម្ចាស់ទីតាំងឈ្មោះ: ស៊ួ វីរៈ ភេទប្រុស អាយុ55ឆាំ្ន ។
-មុខរបរ: ម្ចាស់ក្រុមហ៊ុនវីរៈប៊ុនថាំ
មូលហេតុដែលបង្ករអោយឆាបឆេះនៅមិនទាន់ដឹងនៅឡ់ើយ សមត្ថិកិច្ចកំពុងបើកការស្រាវជ្រាវ ។
-ប្រភេទសំណង់ៈ ដីឡូតិ៍ 100ទំហំ ម៉ែត្រx 200ម៉ែត្រ ។
- ខូចខាតសំភារះ :ឆេះរថយន្តដឹកអ្នកដំណើរវីរៈបុ៊នថាំ ចំនួន 23គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
ក្នុងហេតុករណ៍នេះបណ្តាលអោយស្លាប់មនុស្សចំនួន 01នាក់ (ពុំទាន់ស្គាល់អត្តសញ្ញាណ) ។
- របួស : គ្មាន ។
និងប្រើប្រាស់ រថយន្តការិ. អគ្គិភ័យ : ចំនួន 21គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន 63ឡាន ស្មេីនឹង 250ម៉ែត្រគូប ។
ព្រមទាំងមានរថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:
- រថយន្តក្រសួងមហាផ្ទៃ ចំនួន 02គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 04ឡាន សើ្មនឹង24ម៉ែត្រគូប ។
- រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារ ចំនួន 10គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន20ឡានសើ្មនឹង80ម៉ែត្រគូប ។
- រថយន្តទីក្រុងអូរឡាំព្យា ចំនួន 02គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 04ឡានសើ្មនឹង16ម៉ែត្រគូប ។
ករណីនេះបាន ពន្លត់ចប់ : នៅម៉ោង 17:30នាទីល្ងាច នាថ្ងៃ.ខែ.ឆ្នាំដដែល។
នេះជាព័ត៌មានបឋមដែលក្រុមការងារកោះនរាហ៍ទទួលបាន ុ។រាយការណ៍ដោយ ផាន់ណាំ











0 Comments