បុរសម្នាក់កំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រត្រូវបានរថយន្តដឹកខ្សាច់បុកពេញទំហឹងរួចកិនពីលើស្លាប់ភ្លាមៗ

Ticker

4/recent/ticker-posts

Ad Code

បុរសម្នាក់កំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រត្រូវបានរថយន្តដឹកខ្សាច់បុកពេញទំហឹងរួចកិនពីលើស្លាប់ភ្លាមៗ



 បុរសម្នាក់កំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រត្រូវបានរថយន្តដឹកខ្សាច់បុកពេញទំហឹងរួចកិនពីលើស្លាប់ភ្លាមៗ


ភ្នំពេញ៖)បុរសម្នាក់ត្រូវបានស្លា ប់បាត់បង់ជីវិតភ្លាមៗក្រោយពេលដែលរូបគាត់កុំពុងជិះម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦០ម៉ែត្រ ត្រូវបានរថយន្តដឹកខ្សាច់ពេញទំហឹងបណ្ដាលឲ្យខ្ទាតចូលកង់រួចកិនពីលើអូសជាច្រើនរយម៉ែត្រទៀតផង។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨ នឹង៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។




ជនរងគ្រោះមាន ឈ្មោះ ពៅ ភេទប្រុស អាយុ ជាង៣០ឆ្នាំ មានមុខរបរជាអ្នកដឹកឥវ៉ាន់តាមអនឡាញ មានស្រុកកំណើតរស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។


តាមប្រភពព័ត៌មានដែលយើងទទួលបានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់C125 ផលិតនៅឆ្នាំ ២០១៨ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខកណ្ដាល1V-6271 ជិះដឹកឥវ៉ាន់អនឡាញធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូងមានល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្នទៀតនោះ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកបែនដឹងខ្សាច់ ពណ៍ទឹកក្រូចមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ3F-7419 បើកបរក្នុងទិសដៅបញ្ច្រាស់គ្នាជ្រុលមកបុកពេញទំហឹងដាលឲ្យម៉ូតូជនរងគ្រោះខ្ទាតចូលទៅនៅពីក្រោមកង់រថយន្តរួចកិនពីលើបន្ថែមទៀតបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ចំណែកតៃកុងបានចុះពីលើរថយន្តហើយគេចខ្លួនបាត់ស្រម៉ោលបន្សល់ទុកនៅពេលរថយន្តនិងម៉ូតូជនរងគ្រោះនៅនឹងកន្លែងកើតហេតុ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ពិនិត្យមើលរួចក៏បានទាក់ទងទៅផ្នែកជំនាញនៃចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចុះមកធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។





រីឯសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ក៏បានប្រុសគល់ទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ផាន់ណា រាយការណ៍ព័ត៌មាន

Reactions

Post a Comment

0 Comments

Ad Code