សាឡង់ដឹកខ្សាច់បើកបុកទូកដអ្នកនេសាទដាច់ជាពីរកំណាត់លិចចូលក្នុងទឹកទន្លេបាត់បង្កភ្ញាក់ផ្អើល
ភ្នំពេញ៖)ទូកដនេសាទត្រីរបស់ជនជាតិឥស្លាម១គ្រឿងត្រូវបានសាឡង់ដឹកខ្សាច់មួយគ្រឿងបើកមកបុកបណ្ដាលឲ្យដាច់ជាពីរកំណាត់ហើយលិចចូលទៅក្នុងទឹកទន្លេបាត់ហើយលិចទាំងលុយអស់ចំនួនប្រាំពីពាន់ដុល្លារបន្ថែមទៀតផង នូវក្នុងហេតុការណ៍នេះដែរមិនបណ្តាលឲ្យមនុស្សណាម្នាក់ រងការគ្រោះថ្នាក់ទៅដល់អាយុជីវីតឡើយគ្រាន់តែស្រ្តីជាប្រពន្ធ បានរងរបួសពកក្បាលបន្តិចបន្តួច។
ក្រោយពេលបុកទូកលិចរួចហើយខាងសាឡង់ជានាក់បង្កមួយគ្រឿងនេះក៏បានបើកបន្តដំណើរទៅមុខទៀតបាត់ តែម្ចាស់សាឡង់បានសន្យាថា ចាំដោះស្រាយគ្នាជាសំណងការខូចខាតនូវពេលក្រោយ ។
ហេតុការណ៍ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២និង៤០នាទីថ្ងៃត្រង់ទី១១ខែ កក្កដា ឆ្នាំ ២០២១ ភូមិទី១ (ក្បាលជ្រោយចង្វារ) មុខ បរមរាជវាំងក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ទូកនេសាទដែលសាឡង់បុកលិចនោះ មាននាក់ជិះចំនួន៣នាក់ ប្តី ប្រពន្ធ និងកូនប្រុសរួមមាន៖១.ឈ្មោះ ស្មាន់ ខសិន ភេទប្រុសអាយុ ៦០ឆ្នាំ,២.ឈ្មោះ លែប អាធីកាសអាយុ ៦០ឆ្នាំជាប្រពន្ធ និង៣.ឈ្មោះ សារ គីរីនភេទប្រុសអាយុ២១ឆ្នាំ ជាកូន មានលំនៅ សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមម្ចាស់ទូកបានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគាត់និងក្រុមគ្រួសារ កំពុងតែជិះទូកដនេសាទមួយគ្រឿងដើម្បីឡើងមកលើគោកយកត្រីទៅលក់នូវឯភ្នំពេញមិនទាន់នឹងដល់ច្រាំងផងស្រាប់តែមានសាឡង់ដឹកខ្សាច់មួយគ្រឿងធ្វើដំណើរតាមដងទន្លេសាបក្នុងទិសដៅពីត្បូងទៅជើងក៏បានមកបុកទូក ដរបស់គាត់ពេញទំហឹង បណ្តាលឲ្យលិចបាត់ទៅក្នុងទឹកទន្លេតែម្តង។
តាមប្រភពដដែលបានឲ្យដឹងទៀតថានូវក្នុងហេតុការណ៍អ្នកនេសាទ ទាំងអស់បាននាំគ្នាលោតចេញពីទូករួចហែលទឹក ចេញទើបរួចផុតពីគ្រោះថ្នាក់នេះហើយត្រូវបានទូកនេសាទជនជាតិឥស្លាមដូចគ្នា បានបើកទូកដចេញទៅជួយសង្គ្រោះ ។បន្ទាប់ពីកើតមានគ្រោះថ្នាក់សាឡង់ក៍បានបើកទៅបាត់ដោយសន្យាថា ធានាសងការខូចខាតទាំងអស់ដល់ម្ចាស់ទូក។
ក្រោយកើតហេតុម្ចាស់ទូកនេសាទក៏បានទាក់ទងទៅជនជាតិឥស្លាមដូចគ្នា ប្រមាណជិត១០ទូកមកនាំគ្នាចុះមុចទៅក្នុងទឹកទន្លេដើម្បីរាវរកទូកដែលបានលិចនោះអស់ពេលប្រមាណជា១ម៉ោងទើបរកឃើញមកវិញបានតែមួយកំណាតខាងចាប់ម៉ាស៊ីនតែប៉ុណ្ណោះ ។ចំណែកមួយកំណាត់ទៀត និងសម្ភារះ រួមមានសំណាញ់ចំនួន២និងលុយសរុបទាំងអស់មានចំនួនប្រាំពីពាន់$ដុល្លារសហរដ្ឋអាមេរិកលិចបាត់ទៅក្នុងទន្លេបាតតែម្ដងមកដល់ម៉ោងនេះមិនទាន់រាវរកឃើញនូវឡើយទេ។ផាន់ណា រាយការណ៍ព័ត៌មាន










0 Comments