បុរសម្នាក់សង្ស័យបើករថយន្តអត់ងងុយងោកមួយភាំងទើបបណ្ដាលរ៉េចង្កូតធ្លាក់ទៅចូលក្នុងប្រឡាយទឹកស្អុយ

Ticker

4/recent/ticker-posts

Ad Code

បុរសម្នាក់សង្ស័យបើករថយន្តអត់ងងុយងោកមួយភាំងទើបបណ្ដាលរ៉េចង្កូតធ្លាក់ទៅចូលក្នុងប្រឡាយទឹកស្អុយ

 សង្ស័យបើករថយន្តរវល់តែងោកទើបបណ្ដាលរ៉េចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយសំណាងល្អមិនមានអ្នករងរបួស



ភ្នំពេញ៖)បុរសម្នាក់សង្ស័យបើករថយន្តអត់ងងុយងោកមួយភាំងទើបបណ្ដាលរ៉េចង្កូតធ្លាក់ទៅចូលក្នុងប្រឡាយទឹកស្អុយតែសំណាងល្អអ្នកបើកបររួចផុតពីការគ្រោះថ្នាក់ ។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤នឹង១៥នាទីទាបភ្លឺ ថ្ងៃទី១១ ខែកក្កដា ឆ្នំា២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ១០៥k ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។



យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តសារីទំនើបម៉ាកធុនត្រាពណ៍លឿងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BJ-3755 បើកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៥K ខណៈពេលមកដល់ចំណុចកើតហេតុខាងលើប្រហែលជារូបគាត់បើកងោកមួយភាំងក៏បានរ៉េចង្កូតជ្រុលទៅធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ បណ្ដាលឲ្យរងការខូចខាតតែសំណាងល្អអ្នកបើកបររួចផុតពីគ្រោះថ្នាក់ ។


ក្រោយកើតហេតុនូវវេលាម៉ោង០៧នឹង៣០នាទីព្រឹកទើបសមត្ថកិច្ចមូលដ្ឋានចុះទៅត្រួតពិនិត្យមើលហើយក៏បានទាក់ទងទៅផ្នែកជំនាញឲ្យយករថយន្តមកស្ទូចរថយន្តដែលបានធ្លាក់ចូលទៅក្នុងប្រឡាយនេះទៅរក្សាទុកនូវអធិការដ្ថាននគរបាលខណ្ឌសែនសុខជាបណ្ដោះអាសន្នរងចាំម្ចាស់មកទទួលយកនិងដោះស្រាយគ្នាទៅតាមនីតិវិធី។ផាន់ណា រាយការណ៍ព័ត៌មាន

Reactions

Post a Comment

0 Comments

Ad Code