ករណីគ្រោះថ្នាក់ចរាចណ៍រថយន្តបុកម៉ូតូ!!
កំពង់ស្ពឺ÷ នៅវេលាប្រហែលម៉ោង21.00នាទី នៅលើផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រ72-73ត្រង់ចំណុចភូមិតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច មានរថយន្ត01គ្រឿង ម៉ាកCRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2S-7984 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ចុះរត់គេច)បើកបរពីទិស
ខាងកើតទៅទិសខាងលិចដល់ចំណុចខាងលើ បានបុកម៉ូតូ01គ្រឿង ម៉ាកហុងដាC125 ពណ៌
ខ្មៅ បិទស្កុតពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ1IE-2646 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ដែលបើកបរបញ្ច្រាស
ទិសគ្នាបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស និងខូចខាតសម្ភារដូខាងក្រោម÷
-ស្លាប់01នាក់ប្រុស
-ខូចខាតរថយន្ត01គ្រឿងធ្ងន់ និងម៉ូតូ01គ្រឿងធ្ងន់។
ករណីខាងលើនេះមិនបណ្តាលឲ្យស្ទះចរាចរណ៍ឡើយ កម្លាំងនគរបាលកំពុងសម្រួលចរាចរណ៍នៅកន្លែងកើត
ហេតុនិងធ្វើការវាស់វែងវត្ថុតាងទាំងពីរ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរ។ សំរាប់ព័ត៌មានលំអិតរាយការណ៍ជូនពេលក្រោយ។ផាន់ណា រាយការណ៍ព័ត៌មាន
ដោយក្ដីគោរព!!











0 Comments