បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តបើករុឺម៉កឡើងមកលើស្ពានជ្រោយចង្វារលោតទឹកសម្លាប់ខ្លួនបន្សល់ទុកនូវតែរុឺម៉កម៉ូតូនិងស្បែកជើងមួយគូតែប៉ុណ្ណោះ

Ticker

4/recent/ticker-posts

Ad Code

បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តបើករុឺម៉កឡើងមកលើស្ពានជ្រោយចង្វារលោតទឹកសម្លាប់ខ្លួនបន្សល់ទុកនូវតែរុឺម៉កម៉ូតូនិងស្បែកជើងមួយគូតែប៉ុណ្ណោះ



 បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តបើករុឺម៉កឡើងមកលើស្ពានជ្រោយចង្វារលោតទឹកសម្លាប់ខ្លួនបន្សល់ទុកនូវតែរុឺម៉កម៉ូតូនិងស្បែកជើងមួយគូតែប៉ុណ្ណោះ


ភ្នំពេញ៖)បុរសម្នាក់សង្ស័យតែមានវិបត្តិផ្លូវចិត្តទើបគិតខ្លីបើករុឺម៉កម៉ូតូឡើងមកលើស្ពានជ្រោយចង្វារចាស់ហើយលោតចុះទៅក្នុងទឹកសម្លាប់ខ្លួនបានសម្រេចតែម្ដងបន្សល់ទុកនូវតែរុឺម៉កម៉ូតូនិងស្បែកជើងពណ៍ស្វាយមួយគូនូវនឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នូវលើស្ពានជ្រោយចង្វារចាស់ហើយក៍បាននាំគ្នាឈប់ចោមរកមើល ។


ហេតុការណ៍ដ៍គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៤នឹង៣០នាទី រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២៩២១ ត្រង់ចំណុចលើស្ពានមិត្តភាពកម្ពុជាជប៉ុន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញុ។


កម្លាំងសមត្ថកិច្ចបានបញ្ជាក់ប្រាប់ឲ្យដឹងថាជនរងគ្រោះដែលបានលោតទឹកសម្លាប់ខ្លួននោះ មកដល់ពេលនេះនូវមិនទាន់មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណនិងសាច់ញាតិរបស់គាត់នូវឡើយទេ ។


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានូវមុនពេលហេតុការណ៍នេះបានកើតឡើងបានឃើញបុរសម្នាក់ បើករុឺម៉កម៉ូតូសណ្ដោងកន្ទុយមួយគ្រឿងពាក់ស្លាកលេខ-សៀមរាប1E-2599 បើកធ្វើដំណើរក្នុងទិសដៅពីលិចមកកើតឡើងមកលើស្ពានជ្រោយចង្វាចាស់ ខណៈពេលមកជិតដល់ពាក់កណ្ដាលស្ពានក៏បានឈប់រុឺម៉កហើយឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្នុងទឹកលិចបាត់ប្រមោលតែម្ដង បន្សល់ទុកតែម៉ូតូសណ្ដោងកន្ទុយមួយគ្រឿងនឹងសុវត្តិភាពមួយហើយនិងស្បែកជើងផ្ទាត់មួយគូ តែប៉ុណ្ណោះ ។






ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ត្រួតពិនិត្យមើលរួចរាល់ក៍បានទាក់ទងទៅជំនាញឱ្យចុះមកយករុឺម៉កម៉ូតូនិងមួកសុវត្ថិភាពរួមជាមួយនឹងស្បែកជើងផ្ទាត់មួយគូរបស់ជនរងគ្រោះទៅរក្សាទុកជាបណ្ដោះអាសន្ននៅឯអធិការដ្ឋាននគរបាលខណ្ឌដូនពេញរង់ចាំសាច់ញាតិនិងក្រុមគ្រួសារមកទទួលយកសមត្ថកិច្ចនិងប្រគល់ឲ្យវិញ។ផាន់ណា រាយការណ៍ព័ត៌មាន

Reactions

Post a Comment

0 Comments

Ad Code